ក្រុម​បាល់ទះ​តែមួយ​ប្រចាំ​តំបន់​អាស៊ាន​គឺ​ថា បាន​បរាជ័យ​នៅ​ថ្ងៃ​បើក​ឆាក​ពានរង្វាន់​​បាល់ទះ​ជើង​ឯក​ប្រចាំ​ទ្វីប​អាស៊ី 2021 Asian Men’s Volleyball Championship ក្នុង​វគ្គ​ជម្រុះ​តាម​ពូល ខណៈ​ក្រុម​ម្ចាស់​ផ្ទះ​ជប៉ុន និង​ក្រុម​ជើង​ឯក​ឆ្នាំ​ចាស់​អ៊ីរ៉ង់ សុទ្ធ​តែ​រក​បាន​ជ័យជម្នះ​ដូចគ្នា។

ការ​ប្រកួត​ប្រកួត​ពានរង្វាន់​ជើង​ឯក​ប្រចាំ​ទ្វីប​នេះ​នឹង​ធ្វើ​ឡើង​នៅ​ទីក្រុង Chiba និង Funabashi ពី​ថ្ងៃ​ទី​១២ ដល់​១៩ ខែ​កញ្ញា ឆ្នាំ​២០២១ ដោយ​មាន​១៦​ក្រុម​​ខ្លាំង​ៗមក​ពី​ជុំវិញ​ទ្វីប​ ដែល​បាន​ចាប់​ឆ្នោត​បែងចែក​ជា៤ ពូល​ផ្សេង​គ្នា។ ពូល A មាន​ជប៉ុន បារ៉ែន ឥណ្ឌា និង​កាតារ ពូល B ប៉ាគីស្ថាន អ៊ីរ៉ង់ ថៃ និង​ហុងកុង ពូល C មាន​ចិន អូស្ត្រាលី អ៊ូបេគីស្ថាន និង​គុយវ៉ែត ពូល D មាន​តៃវ៉ាន់ កូរ៉េខាងត្បូង កាហ្សាក់ស្ថាន និង​អារ៉ាប៊ីសាអ៊ូឌីត។​

ពានរង្វាន់ Asian Men’s Volleyball Championship រៀបចំ​ឡើង​តាំង​ពី​ឆ្នាំ​១៩៧៥ មក​ដោយ​​​ធ្វើ​ឡើង​រាល់​៣ឆ្នាំ​ម្តង ហើយ​ក្រុម​ជប៉ុន ឈ្នះ​ជើង​ឯក​បាន​ច្រើន​ជាង​គេ​​គឺ​រហូត​ដល់​៩លើក ខណៈ​ក្រុម​អ៊ីរ៉ង់ ជា​ម្ចាស់​ជើង​ឯក​ឆ្នាំ​ចាស់​ ក្រោយ​យក​ឈ្នះ​អូស្ត្រាលី ៣សិតទល់០ នៅ​ទីក្រុង Tehran របស់​ខ្លួន៕

Telegram-Troryorng
Share.