ពួក​គាត់​បាន​ជួប​គ្នា​ក្នុង​នាម​ជា​អ្នក​បកប្រែ​ភាសា​អង់គ្លេស នៅ​ក្នុង​ស្រុក​កំណើត​កាល​ពី​ពេល​ថ្មីៗ ហើយ​បាន​បង្ហោះ​នៅ​លើ​គណនី Twitter រំលឹក​អនុស្សាវរីយ៍​ប្រកប​អាជីព​បាល់ទាត់​នៅ​កម្ពុជា។

ចំពោះ​ Ban Kazuaki រូប​គេ​​ធ្លាប់​លេង​នៅ​ក្រុម TriAsia Phnom Penh (Angkor Tiger FC) ឆ្នាំ​២០១៤ និង​ក្រុម​ណាហ្គាវើល ឆ្នាំ​២០១៥។ ពេល​ត្រឡប់​ទៅ​ប្រទេស​ជប៉ុន វិញ​រូប​គេ​បាន​រៀប​អាពាហ៍ពិពាហ៍​ជាមួយ​នារី​ជនជាតិ​ដូចគ្នា ដែល​ធ្លាប់​ជា​គ្រូ​ពេទ្យ​ប្រចាំ​ក្លិប​TriAsia Phnom Penh និង​បឹងកេត។

ចំណែក Masahiro Fukasawa ធ្លាប់​មាន​បទពិសោធន៍​​ប្រកប​​អាជីព​​ក្នុង​ក្លិប​ជា​ច្រើន​ដូចជា Yokohama Marinos របស់​ជប៉ុន មុន​ចេញ​ទៅ​ក្លិប River Plate របស់​អាហ្សង់ទីន។ ក្រោម​គេ​បាន​ផ្ទេរ​មក​ចូលរួម​ជាមួយ​ក្រុម Yokohama F. Marinos របស់​ជប៉ុន​វិញ ហើយ​ក៏​បន្ត​ទៅ​ចាប់​អាជីព​ជាមួយ​ក្រុម Tenerif របស់​អេស្ប៉ាញ។ ក្រោយ​មក​ទៀតរូប​គេ​បាន​ត្រឡប់​ទៅ​ស្រុក​កំណើត​ម្ដង​ទៀត​ដោយ​លេង​នៅ​ក្រុម Yokohama F. Marinos និង​Albirex Niigata។ នៅ​រដូវកាល​២០០៥ បាន​ចូល​លេង​នៅ​ក្រុម Montreal Impact របស់​កាណាដា មុន​ធ្វើ​ដំណើរ​មក​កាន់​តំបន់​អាស៊ាន ដោយ​ចូលរួម​ជាមួយ​ក្រុម Bangkok University FC របស់​ថៃ ចេញ​ពី​ប្រទេស​រូប​គេ​បាន​ទៅ​សិង្ហបុរី ដោយ​ចូលរួម​ជាមួយ​ក្រុម​Singapore Armed Forces មុន​ត្រលប់​ទៅ​ក្រុម Bangkok United វិញ។

នៅ​ឆ្នាំ​២០១១ ចូលរួម​ជាមួយ​ក្រុម​Fourway Rangers របស់​ហុងកុង មុន​ចេញ​ទៅ​ក្រុម​ Bontang របស់​ឥណ្ឌូណេស៊ី នៅ​ឆ្នាំ​២០១៣។ ចាប់​ពី​ឆ្នាំ​២០១៣ ដល់​២០១៦ បាន​ចូល​លេង​នៅ​ក្លិប​ណាហ្គាវើល របស់​កម្ពុជា។ បន្ទាប់​ពី​លេង​ឱ្យណាហ្គាវើលដ៏៤រដូវកាល​ ដែល​កាល​ណោះ​គេ​មាន​វ័យ​៤០​ឆ្នាំ​​ទៅ​ហើយ បាន​ផ្លាស់ទៅ​​អង្គរថាយហ្គឺ ក្នុងឆ្នាំ២០១៧​និង​២០១៨ មុន​ត្រឡប់​ទៅ​ជប៉ុន​វិញ៕

Share.