ទីបំផុត​តួ​ឯក​ប្រុស​រឿង​ «Friend Zone» លោក Nine Naphat បាន​សម្រេច​ក្ដី​សុបិន​ជូន​អ្នក​ម្ដាយ​ដែល​ចង់​មាន​ផ្ទះ​មួយ​ស្អាត​​ឱ្យ​បាន​ក្លាយ​ជា​ការ​ពិត​ហើយ។

កាល​ពី​ថ្ងៃ​ទី​២៩​ ខែ​មេសា ​ជា​ពេលវេលា​ល្អ​មួយ​ដែល​អ្នក​កំលោះ​រូប​នេះ​បាន​រៀបចំ​ពិធី​ក្រុង​ពាលី​បុក​គ្រឹះ​សសរ​ផ្ទះ​ដែល​កំពុង​តែ​រៀបចំ​កសាង ដោយ​ផ្ទះ​ថ្មី​នេះ​អ្នក​ម្ដាយ​របស់​តារា​រូប​នេះ​បាន​បង្ហោះ​សំណេរ​បង្ហាញ​ពី​ក្ដី​រីករាយ​លើ​បណ្ដាញ​សង្គម​ថា​កូន​ប្រុស​សម្លាញ់​តែម្នាក់​របស់​លោក​ស្រី​តាំង​ចិត្ត​​សង់​ផ្ទះ​នេះ​ឡើង​ទៅ​តាម​ក្ដី​សុបិន​របស់​អ្នក​ស្រី​ដែល​ធ្លាប់​ស្រមៃ​ចង់​បាន​ផ្ទះ​ថ្មី​បែបនេះ​​​។​

https://www.instagram.com/p/COP-gffAZv4/

«សូម​បង្ហោះ​បន្តិច​ចុះ​ បុក​សសរ​គ្រឹះ​ ផ្ទះ​ថ្មី​ថ្ងៃ​ទី​២៩/៤/២០២១ ផ្ទះ​នេះ​ចំណាយ​ពេល​គូរ​ប្លង់​មួយ​ឆ្នាំ​ជាង​សង់​លើ​ដី​របស់​ម្ដាយ​ ម្ដាយ​ចង់​មាន​ផ្ទះ​ថ្មី​ដូច​ក្ដី​សុបិន​​ តែ​មិន​ហ៊ាន​ស្រមៃ​ថា​នឹង​បាន​ ថ្ងៃនេះ​ចាប់​ផ្ដើម​ក្លាយ​ជា​ការ​ពិត​ហើយ​ បើសិន​ម្ដាយ​មិន​ស្លាប់​ដោយ​សារ​ជំងឺ​ កូវីដ-១៩ មុន​ទេ​នោះ​ ម៉ាក់​ច្បាស់​ជា​មាន​ជីវិត​បាន​នៅ​ក្នុង​ផ្ទះ​នេះ​»

ខណៈ​កញ្ញា​ Baifern ដែល​ជា​តារា​សម្ដែង​រួម​គ្នា​ក្នុង​រឿង​ «Friend Zone» បាន​ចូល​ទៅ​ខមមិន​សុំ​ទៅ​លេង​ផ្ទះ​ថ្មី​ពេល​សាងសង់​រួច​ដោយ​អ្នកម្ដាយ​របស់​អ្នក​កំលោះ​ Nine បាន​ឆ្លើយ​តប​ថា​វិញ​ថា​ «ដោយ​ក្ដី​រីករាយ​ជា​ទី​បំផុត​»

https://www.instagram.com/p/CORmJIaBQLM/

ថ្វី​ត្បិត​តែ​ផ្ទះ​មិន​ទាន់​បាន​សាងសង់​ទើប​តែ​បញ្ចុះ​សសរ​គ្រឹះ​និងសសរ​កន្លោង​ប៉ុន្តែ​មើល​តាម​ទំហំ​ជឿ​ថា​ផ្ទះ​នេះ​ប្រាកដ​ជា​ធំ​ស្អាត​ សម​ដូច​​អ្វី​ដែល​អ្នកម្ដាយ​របស់​កំលោះ​ Nine Naphat សុបិន​ជាក់ជា​មិន​ខាន​៕​

ប្រភព៖ Sanook

Share.