សណ្ឋាគារ សាន់វេ (Sunway Hotel) ដែលមានទីតាំងស្ថិតនៅផ្លូវលេខ ​៩២ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញមានបុគ្គលិកជាអ្នកជំងឺកូវីដ១៩បម្រើការងារចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១។

អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩បានឲ្យដឹងថា បុគ្គលិកដែលបានឆ្លងជំងឺកូវីដ១៩ នេះ បានប៉ះពាល់ជាមួយបុគ្គលិកផ្សេងទៀតជាច្រើននាក់នៅក្នុងសណ្ឋាគារនេះ។

ប្រជាពលរដ្ឋដែលចេញចូលញឹកញាប់ និងមានទំនាក់ទំនង ជាមួយបុគ្គលិកធ្វើការនៅ​​ សណ្ឋាគារ ញឹកញាប់ត្រូវបានណែនាំឲ្យដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងមានហានិភ័យនេះ៕


Share.