រដ្ឋាភិបាល​​នៃ​ប្រទេស​ចិន បាន​សាងសង់​ទីលាន​បាល់ទាត់​ប្រមាណ២៦,០០០​ទីលាន​ផ្សេង​គ្នា​ទូទាំង​ប្រទេស សម្រាប់​ផែនការ​រយៈពេល​៥ឆ្នាំ​ម្ដង​លើក​ទី១៣ ពោល​គឺ​ចន្លោះ​ឆ្នាំ​២០១៦ដល់​២០២០ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​គណៈកម្មាធិការ​អភិវឌ្ឍន៍​និង​កែទម្រង់​ជាតិ ហៅ​កាត់​ថា NDRC។

ប្រភព​បាន​បញ្ជាក់​ទៀត​ថា​បើ​ធៀប​នឹង​ផែនការ​៥ឆ្នាំ​ម្តង លើក​ទី១២ កន្លង​ទៅ (២០១១-២០១៥) ចិន​បាន​សាងសង់​កីឡដ្ឋាន​បាល់ទាត់​បាន​ចំនួន​២៦,៩៥៧ ទីលាន​រួច​ទៅ​ហើយ។

ខេត្ត​ចំនួន​១២​ថ្មី​ទៀត​មានដូចជា Henan, Shandong និង Guangdong មាន​កីឡដ្ឋាន​ច្រើន​ជាង​១០០០កន្លែង។ កីឡដ្ឋាន​ដែល​ចិន​បាន​សាងសង់​នេះ​មាន​ប្រភេទ​​ស្ដង់ដារ​១១ទល់១១, ៧ទល់៧ និង ៥ទល់៥ ជាដើម។ ក្នុង​ចំណោម​ទីលាន​នីមួយៗ​សាងសង់​អស់​ជាង​២៩០,៦០០ដុល្លារ​អាមេរិក ឬ ២លាន​យេន៕

Share.