ពូជចាបព្រៃ ដែលស្ថិតក្នុងកំណត់ត្រាបញ្ជីក្រហមរបស់ (IUCN) ជិតផុតពូជនៅលើពិភពលោក ឥលូវបានហើរមកដល់កម្ពុជា ដែលកំណត្រាមានតែ ១០ក្បាលប៉ុណ្ណោះ កាលពីថ្ងៃទី៣០ ខែធ្នូ ២០២០ តែឥលូវនេះ កើនឡើងរាប់រយក្បាលទៅហើយ នៅតំបន់ការពារទេសភាព បឹងព្រែកល្ពៅ។ តើពូជសត្វចាបព្រៃនេះ មានលក្ខណៈបែបណាខ្លះ? ខាងក្រោមនេះ គឺជាការពន្យល់មួយ ដែលចុះផ្សាយដោយផេក របស់ក្រសួងបរិស្ថាន នៅរសៀលថ្ងៃទី ១ ខែឧសភា ២០២១ ដូចខាងក្រោម៖

ចាបព្រៃវែង ជាសត្វរស់នៅជាហ្វូង មានកម្ពស់១៥ស.ម 

⁃ ឈ្មោលរដូវបន្ដពូជ៖ ចាបព្រៃនេះ មុខនិងបំពង់កខ្មៅ ផ្នែកពោះពណ៍លឿង វ័ណ្ឌទ្រូងត្នោត និងមានឆ្នូតស្លាបសនៅដើមស្លាប។ឈ្

⁃ ឈ្មោលរដូវមិនបន្តពូជ: មានបំពង់ក និងផ្នែកពោះពណ៍លឿងទុំ និងមានវ័ណ្ឌទ្រូងពណ៍ត្នោតមានឆ្នូតស្លាបស។ ញី:ស្រដៀងឈ្មោលនៅរដូវមិនបន្តពូជ ប៉ុន្តែគ្មានវ័ណ្ឌទ្រូងត្នោតទេ ផ្នែកពោះពណ៍លឿងខ្ចី និងផ្នែកខ្នងពណ៍ត្នោតខ្ចី។ 

⁃ ទីជម្រក: វាលស្មៅ គម្ពោតព្រៃ (ដើមត្រែង) តំបន់វាលលំហរ តំបន់កសិកម្ម ជាទូទៅក្បែរមាត់ទឹក។ របាយ:ជាប្រភេទសត្វហើរឆ្លងកាត់ ស្នាក់នៅនារដូវមិនបន្តពូជ។

សូមបញ្ជាក់ផងដែរថា ចាបព្រៃវែងងមិនមែនជាចាបធម្មតានោះទេ គឺចាត់ទុកជាសត្វស្ថិតក្នុងបញ្ជីរក្រហម (IUCN) ជិតផុតពូជបំផុតនៅលើពិភពលោក បានហោះហើរយ៉ាងវែងឆ្ងាយពីតំបន់ស៊ីប៊ីរីក្នុងប្រទេសរុស្សីមកកាន់ប្រទេសមួយចំនួននៅអាស៊ីដូចជាប្រទេសកម្ពុជា ថៃ មីយ៉ាន់មា ជាដើម ហើយរដូវបន្តពូជពួកវាហើរត្រឡប់ទៅសេប៊ីរីវិញជារៀងរាល់ឆ្នាំ ចំនួនរបស់វាបានថយចុះប្រមាណជា៩០% ៕

ដោយ ៖ ឈឿន សុជាតិ

Share.