ភាគី​កូរ៉េខាងត្បូង ត្រៀម​ចាក់​វ៉ាក់សាំង​ បង្ការ​កូវីដ-១៩ នៅ​ដើម​ខែ​ឧសភា នេះ ដល់​អត្តពលិក​របស់​ខ្លួន​មុន​ចេញ​ដំណើរ​ទៅ​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក Tokyo 2020 Olympic និង​កីឡា Paralympic Games ដែល​ធ្វើ​ឡើង​នៅ​ទីក្រុង​តូក្យូរ ប្រទេស​ជប៉ុន ចន្លោះ​ខែ​សីហា​ និង​ខែ​កញ្ញា ឆ្នាំ២០២១ នាពេល​ខាង​មុខ។

អត្ថបទពាក់ព័ន្ធ៖ កូរ៉េខាងជើង មិន​បញ្ជូន​អត្តពលិក​ទៅ​ប្រកួត​កីឡា​អូឡាំពិក​នៅ​ប្រទេស​ជប៉ុន​ទេ

បើតាម​ផែនការ​របស់​ក្រសួង​វប្បធម៌ កីឡា និង​ទេសចរណ៍​ របស់​កូរ៉េខាងត្បូង បាន​រៀបចំ​ផែនការ​ចាក់​វ៉ាក់សាំង​ដល់​អត្តពលិក​របស់​ខ្លួន​​ដោយ​ប្រើ​វ៉ាក់សាំង Pfizer សម្រាប់​អ្នក​អាយុ​ក្រោម​៣០ឆ្នាំ ប៉ុន្តែ​វ៉ាក់សាំង AstraZeneca ជូន​ដល់​អ្នក​ដែល​មាន​អាយុ​ចាប់​ពី​៣០​ឆ្នាំ​ឡើង។ អ្នកចាក់​ដំបូង​គេ​គឺ​ម្ចាស់​មេដាយ​សំរឹទ្ធ​អូឡាំពិក​ឆ្នាំ​២០១២ កីឡាករតេក្វាន់ដូ Lee Dae-hoon និង​ក្រុម​បាល់ទះ​នារី។

តាម​គម្រោង​នៅ​សប្ដាហ៍​ទី១ នៃ​ខែ​ឧសភា នេះ​នឹង​ចាក់​វ៉ាក់សាំង​​ដល់​អត្តពលិក​ប្រមាណ​៥០០នាក់។ កូរ៉េខាងត្បូង​ត្រៀម​បញ្ជូន​ថ្នាក់ដឹកនាំ គ្រូ​បង្វឹក និង​​អត្តពលិក​ប្រមាណ​៨០០នាក់​ទៅ​ប្រកួត​កីឡា​អូឡាំពិក​ឆ្នាំ​នេះ ខណៈ​កីឡា​Paralympics នឹង​បញ្ជូន​ទៅ​ប្រមាណ ៣០០នាក់។

ប្រទេស​លីទុយអានី, ហុងគ្រី, ស៊ីប, អ៊ីស្រាអែល, ហ្សំប៊ី បាន​ចាក់​វ៉ាក់សាំង ដល់​អត្តពលិក​ខ្លួន​សម្រាប់​ចូលរួម​កីឡា​អូឡាំពិក​រួច​ហើយ ស្រប​ពេល​អូស្ត្រាលី, ម៉ិចស៊ីកូ, នូវែលហ្សេឡង់ បាន​បង្ហាញ​ពី​ប្រភេទ​វ៉ាក់សាំង ដែល​ត្រៀម​ចាក់​ដល់​អត្តពលិក។ ចំណែក​កាណាដា ចក្រភពអង់គ្លេស និង​អ៊ីតាលី រំពឹង​ថា​នឹង​បាន​ចាក់​វ៉ាក់សាំង មុន​ចេញ​ដំណើរ ខណៈ​អាល្លឺម៉ង់ មាន​ការ​តវ៉ា​ពី​អត្តពលិក​ថា​មិន​ចង់​​ចាក់វ៉ាក់សាំង​ឡើយ៕

អត្ថបទពាក់ព័ន្ធ៖ ក្រុម​បាល់ទាត់​បុរស​ប្រទេស​ណា​ខ្លះ ​​​កក់​កៅ​អី​ទៅ​ប្រកួត​​អូឡាំពិក​នៅ​ប្រទេស​ជប៉ុន​?
អត្ថបទពាក់ព័ន្ធ៖ ប្រកួតអូឡាំពិក ​ឆ្នាំ​​នេះ​​នៅ​ជប៉ុន មិន​អនុញ្ញាត​ឱ្យ​ទស្សនិកជន​បរទេស​ចូល​ទស្សនា​នោះ​ទេ

Share.