ថៃ៖ យោង​តាម​ការ​ផ្សាយ​របស់​កាសែត​ Khaosod បាន​ឱ្យ​ដឹង​ថា​ Net Idol ល្បី​ឈ្មោះ​ដែល​ប្រជាពលរដ្ឋ​ខ្មែរ​និយម​ហៅ​ថា​ យាយគ្រវីៗ បន្ទាប់​ពី​ទៅ​វះកាត់​កែសម្ផស្ស​ទាញ​មុខ​បន្តឹងស្បែក​មុខ​ឱ្យ​ក្មេង​ស្អាត​ហើយ​នោះ​ ពេល​នេះ​យាយ​គ្រវី​កំពុង​តែ​ដាំ​សក់​បន្ថែម​សម្រស់​ ដោយ​បង្ហោះ​រូប​ភាព​កោរ​សក់​ត្រង់​ចំណុច​មួយ​ចំនួន​ ថែម​ទាំង​និយាយ​ទៀត​ថា​ក្បាល​លែង​ឆកទៀត​ហើយ​។

ពិត​ជា​គ្មាន​អ្វី​អាច​រារាំង​ភាព​ស្រស់​ស្អាត​របស់​តារា​ tiktok ល្បី​យាយ​គ្រវី​​បាន​ពិត​មែន​ ព្រោះ​រយៈ​ពេល​ពីរ​បី​ខែ​កន្លង​មក​នេះ​ សមី​ខ្លួន​បាន​បន្ត​វះកាត់​កែ​សម្ផស្ស​បន្ថែម​សម្រស់​ផ្ទៃ​មុខ​ដូច​ជា​កាត់​ថ្គាម​ បន្ថែម​ថ្ងាស​ លើក​ក្ដោង​ច្រមុះ​ បំបាត់​បឿ​ រហូត​ប្រែ​មុខ​មាត់​ប្លែក​ខុស​ពី​មុន​ ព្រោះ​មាន​ Sponsor ចិត្ត​ល្អ​ជួយ​ចេញ​ថ្លៃ​វះកាត់​ឱ្យ​រហូត​ដល់​៤​លានបាត​។

ទី​បំផុត​យាយ​គ្រវី ក៏​មិន​ព្រម​ឈប់​ស្អាត​ត្រឹម​តែ​ប៉ុណ្ណេះ​នោះ​ទេ​ ព្រោះ​ថ្មីៗ​នេះ​យាយ​គ្រវី​បាន​បន្ត​វះកាត់​ដាំ​សក់​ឱ្យ​ក្រាស់​ស្អាត​ ដើម្បី​ជួយ​លើក​សម្រស់​ឱ្យ​ខ្លួន​ឯង ព្រោះ​កន្លងមក​​មាន​សក់​​ស្ដើង​។

ពេល​បាន​ទៅ​ដាំ​សក់​ថ្មី​នោះ​យាយ​គ្រវី​បាន​បង្ហោះ​រូប​ភាព​ព្រម​ជា​មួយ​នឹង​សំណេរ​ថា​ «ក្បាលខ្ញុំ​​លែង​ឆកទៀត​ហើយ​ណាឯង ដាំ​សក់​ម្ដ​ងនេះ​​ខ្ញុំ​នឹង​លេច​ធ្លោ​ខ្លាំង​»។

Telegram-Troryorng

Share.