អគ្គិសនីកម្ពុជា(EDC)ថ្មីៗនេះបានជូនដំណឹងអំពីជម្រើសម្រាប់អតិថិជនបង់ថ្លៃទូទាត់ការប្រើប្រាស់ ថាមពលនៅក្នុងអំឡុងពេលអនុវត្តវិធានការបិទខ្ទប់ភូមិសាស្ដ្ររាជ ធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្ដាល។

បើតាមអគ្គិសនីកម្ពុជា ក្នុងអំឡុងពេលអនុវត្តវិធាន ការបិទខ្ទប់ភូមិសាស្ដ្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្ដាល តាមការណែនាំរបស់រាជរដ្ឋាភិបាល ក្នុងការប្រយទ្ធ ប្រឆាំងការរីករាលដាល នៃជំងឺកូវីដ-១៩ អគ្គិសនីកម្ពុជា នៅតែដំណើរការបម្រើសេវា ជូនប្រជាពលរដ្ឋធម្មតា។

ដូច្នេះដើម្បីរក្សាស្ថិរភាព នៃការផ្គត់ផ្គង់ចរន្ដអគ្គិសនីបន្ដទៀត និង ដើម្បីឱ្យអគ្គិសនីកម្ពុជា អាចមានលទ្ធ ភាពទូទាត់បន្ដ ទៅអ្នកផលិតអគ្គិសនីទាំងក្នុងប្រទេស និងពីប្រទេសជិតខាង អគ្គិសនីកម្ពុជា សូមអំពាវនាវដល់អតិថិជន របស់អគ្គិសនីកម្ពុជា មេត្តាព្យាយាមជួយទូទាត់ថ្លៃ ប្រើប្រាស់ថាមពលអគ្គិសនី តាមរយៈកម្មវិធីនៃប្រព័ន្ធទូទាត់ របស់បណ្ដាដៃ គូដែលជាធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុផ្សេងៗ ឬអញ្ជើញទៅទូទាត់ផ្ទាល់ នៅទីតាំងដែលជិតបំផុត តាមដែលលោក អ្នកអាចធ្វើបាន។

ដោយឡែកចំពោះទីតាំងធំៗ ដែលធ្វើការទូទាត់ តាមរយៈមូលប្បទានប័ត្រ អគ្គិសនីកម្ពុជា បានរៀបចំ ក្រុមការងារ ដើម្បីសម្របសម្រួល ការទូទាត់ថ្លៃប្រើប្រាស់ថាមពលអគ្គិសនី របស់អតិថិជន នៅក្នុងតំបន់ ដែលត្រូវបានបិទខ្ទប់ ដោយអតិ ថិជនគ្រាន់តែអាចទំនាក់ទំនងមកអគ្គិសនីកម្ពុជា តាមរយៈលេខទូរស័ព្ទ ដែលមានលើវិក្កយបត្ររៀង រាល់ម៉ោងធ្វើការ ៕

អ្វីៗបិទខ្ទប់បាន តែរឿងអគ្គិសនី មិនផ្អាកដំណើរការទេ !
Share.