លោក Ronnie Brunswijk ពាក់អាវលេខ៦១

លោក Ronnie Brunswijk ដែល​ជា​​អនុប្រធានាធិបតី និង​ប្រធាន​ក្លិប​បាល់ទាត់ Inter Moengotapoe ក្នុង​ប្រទេស Suriname បាន​​ចូល​លេង​ក្នុង​ការ​ប្រកួត​វគ្គ​១៦​ក្រុម​ចុងក្រោយ​នៃ​ពានរង្វាន់​កម្រិត​ទី២​ប្រចាំ​ទ្វីប​អាមេរិកខាងជើង CONCACAF League រដូវកាល​ឆ្នាំ​២០២១ នេះ​។

លោក Ronnie Brunswijk មាន​វ័យ​៦០​ឆ្នាំ​ហើយ ​ពាក់​អាវ​លេខ​៦១ ត្រូវ​បាន​គ្រូ​បង្វឹក​​លោក​ Josef Joekoe ដាក់​ឱ្យ​​ចូល​ប្រកួត​​ប្រមាណ​៥៤​នាទី និង​ពាក់​ស្លាក​ជា​ប្រធាន​ក្រុម​ផង​ដែរ ខណៈ​លទ្ធផល​ក្រុម Inter Moengotapoe របស់​លោក បាន​ចាញ់​ក្រុម​Olimpia របស់​ហុងឌុយរ៉ាស់ ដោយ​លទ្ធផល​៦ទល់០ លើ​ទីលាន​កីឡដ្ឋាន​ Franklin Essed Stadion ក្នុង​ទីក្រុង Paramaribo ព្រឹក​ថ្ងៃ​ពុធ ទី២២​ខែ​កញ្ញា ឆ្នាំ​២០២១ នេះ។

ប្រកួត​នេះ​ដែរ​កីឡាករ​ Rievaldo Doorson របស់​ក្រុម Inter Moengotapoe ត្រូវ​លោក​អាជ្ញាកណ្ដាល Oliver Vergara ​ជនជាតិ​ប៉ាណាម៉ា ពិន័យ​កាត​ក្រហម​នៅ​នាទី​​៨១ ផង​ដែរ​ក្រោយ​​បង្ក​កំហុស។

ក្រុម Inter Moengotapoe ធ្លាប់​ឈ្នះ​ពានរង្វាន់​លីគ​កំពូល​ប្រទេស​របស់​ខ្លួន (SVB Eerste Divisie) ​១០លើក។ ក្រុម​នេះ​ទើប​តែ​ខក​ចិត្ត​ត្រឹម​វគ្គ​ផ្ដាច់ព្រ័ត្រ​ពានរង្វាន់ 2021 Caribbean Club Championship ក្រោយ​ចាញ់​ក្រុម Cavaly របស់​ហៃទី ដោយ​លទ្ធផល ៣-០៕

https://www.youtube.com/watch?v=smh58hm425s
Telegram-Troryorng
Share.