បុរស​ជា​ច្រើន​ ច្រើន​តែ​ខ្វល់ខ្វាយ​ចំពោះ​ការ​ផ្លាស់ប្ដូរ​ម៉ូដ​សក់​ជា​ពិសេស​អ្នក​ដែល​ទើប​តែ​លាប​ពណ៌​សក់​ដំបូង​ៗ​ ព្រោះ​បើ​សិន​ជា​ប្ដូរ​ជា​ពណ៌​ឆើត​ក្លាយ​ពិបាក​តែង​ខ្លួន​ មិន​ស៊ី​ជាមួយ​នឹង​បុគ្គលិក​លក្ខណៈ​ខ្លួន​ ដូច្នេះ​ថ្ងៃ​នេះ​​ត្រយង សូម​បង្ហាញ​ជូន​ពណ៌​សក់​ចំនួន​៦​ពណ៌ ​ដែល​ជា​ពេញ​និយម​សម្រាប់​បុរស​ ហ៊ាន​ធានា​ថា​មួយ​ពណ៌​ៗ​លាប់​ហើយ​ មិន​ភ្លាវ​មិន​រើស​ សម​បំផុត​សម្រាប់​បុរស​ទាន់​សម័យ​។

១. ពណ៌​ត្នោត​បែក​សូកូឡា​

ចាប់​ផ្ដើម​ដំបូង​ដោយ​ពណ៌​ត្នោត​សូកូឡា​ ដែល​ជា​ពណ៌​ស៊ី​ចង្វាក់​ជា​មួយ​នឹង​បុរសៗ​បាន​គ្រប់​សម្បុរ​ស្បែក​ បើសិន​អ្នក​ជា​បុរស​សំបុរ​ស្រអែម​ ដាក់​សក់​ពណ៌​ត្នោត​បែក​សូកូឡានឹង​ជួយ​ធ្វើ​ឱ្យ​ផ្ទៃ​មុខ​របស់​អ្នក​មើល​ទៅ​ភ្លឺ​ថ្លា​និង​ក្មេង​ជាង​វ័យ​ បើសិន​អ្នក​ធ្លាប់​លាប​នេះ​ហើយ គួរ​តែ​ពិចារណា​ថែម​ហាយ​ឡាយ​ ផ្លាស់​ប្ដូរ​លក្ខណៈ​សម្បត្តិ​ខាង​ក្រៅ​របស់​អ្នក​ឱ្យ​កាន់​តែ​សង្ហា​ជាង​មុន​។

២. ពណ៌​​ផ្សែង​បារី

សម្រាប់​ពណ៌​នេះ​ គឺ​សម​ជា​មួយ​នឹង​បុរស​ស្បែក​ស​ ព្រោះ​ហ៊ាន​លាប​គឺ​ច្បាស់​​សង្ហា​ សង្កេត​ឃើញ​បាន​តារា​កូរ៉េ​ភាគ​ច្រើន​ចូលចិត្ត​ប្រើ​ពណ៌​នេះ​ ព្រោះ​លាប​ហើយ​មាន​តែ​ទទួល​បានពាក្យ​សរសើរ​។ ចំណែក​បុរស​ស្បែក​ស្រអែម​បើសិន​ចង់​សាក​ធ្វើ​​ អាច​នឹង​ប្រថុយប្រថាន​បន្តិច​ តែ​បើ​ចង់​សាក​អាច​សាក​បាន​ ប៉ុន្តែ​ពណ៌​បែបនេះ​សូម​ឱ្យ​ខាង​ជាង​ដែល​មាន​ជំនាញ​ធ្វើ​ឱ្យ​ប្រសើរ​ជាង​សាកល្បង​ធ្វើ​នៅ​ផ្ទះ​ខ្លួន​ឯង ព្រោះ​ត្រូវ​ការ​ផ្សំពណ៌​បញ្ចូល​គ្នា​ដើម្បី​ឱ្យ​ចេញ​ពណ៌​នេះ​

៣.ពណ៌​ត្នោត​បែក​ទឹក​ក្រូច

ពណ៌​នេះ​គឺ​ស័ក្តិសម​ខ្លាំង​បំផុត​សម្រាប់​បុរស​ៗ​ដែល​ចង់​បន្ថែម​ពន្លឺ​ឱ្យ​ផ្ទៃ​មុខ​ ធ្វើ​ហើយ​នឹង​ធ្វើ​ឱ្យ​មុខ​មើល​ទៅ​ស​ចែងចាំង​ជាង​មុន​ ចំពោះ​បុរស​កូនចៅចិន​ដែល​មាន​ស្បែក​មុខ​ស​ស្លេក​ គួរ​តែ​សាក​លាប​សក់​ពណ៌​នេះ​ធានា​ថា​ច្បាស់​ជា​សង្ហា​ជាង​មុន​

៤. ពណ៌ត្នោត​

ពណ៌​នេះ​គឺ​ជា​ពណ៌​ដែល​បុរសៗ​និយម​លាប​មក​តាំង​ពី​យូរយារ​ណាស់​មក​ហើយ​ ព្រោះ​តែ​ពណ៌​នេះ​ស័ក្ដិសម​នឹង​សម្បុរស្បែក​របស់​បុរស​គ្រប់​មិន​ថា​ជា​សម្បុរ​ស​ឬក៏​​ខ្មៅ ធ្វើ​សក់​ពណ៌​នេះ​មើល​ទៅ​សង្ហា​តែ​អ្វី​ដែល​សំខាន់​ក្រៅ​ពី​ពណ៌​សក់​ហើយ​កុំ​ភ្លេច​មើល​ថែ​សរសៃ​សក់​ផង​​ដើម្បី​រក្សា​ភាព​សង្ហា​ឱ្យ​បាន​យូរ​

៥. ពណ៌មាស​

បុរស​ដែល​ចង់​ប្ដូរ​ពណ៌​សក់​ភាគ​ច្រើន ដោយសារ​ធុញ​ទ្រាន់​នឹង​ភាព​ដដែល​ៗ​ ដូច្នេះ​បើ​សិន​ចង់​ផ្លាស់​ប្ដូរ​ឱ្យ​ខ្លួន​ឯង​លេច​ធ្លោ​ សាក​ប្ដូរ​ពណ៌​សក់​មាស​តែ​ម្ដង​ទៅ កុំ​ចាំ​យូរ​ ប៉ុន្តែសក់ពណ៌មាស​ស័ក្ដិសម​នឹង​បុរសមាន​ស្បែក​ស​ ច្រើន​ជាង​បុរស​ស្បែក​ស្រអែម​

៦. ពណ៌​ខ្មៅ​ធម្មជាតិ​

ចំពោះ​បុរស​ដែល​ចូលចិត្ត​លេង​ពណ៌​សក់ បើ​សិន​លេង​ឆ្អែត​ហើយ​អាច​ត្រលប់​មក​លាប​សក់ពណ៌​ខ្មៅ​ក្រឹប​បែប​ធម្មជាតិ​វិញ​បាន ព្រោះ​បុរស​សក់​ពណ៌​ខ្មៅ​ក៏​មាន​មន្ត​ស្នេហ៍​ម្យ៉ាង​ដែរ​ ចាស់ៗ​ចំណាំ​និយាយ​ថា​បុរស​សក់​ខ្មៅ​មើល​ទៅ​សុភាព​រាបសារ​ ទន់ភ្លន់​ ជាពិសេស​សក់​ខ្មៅ​ស្បែក​ស​ឬ​ខ្មៅ​​បាន​ទាំងអស់​មិន​រើស​បោះ​ទេ​។

សម្រាប់​ពណ៌​សក់​ក្រៅ​ពី​ស្បែក​ហើយ​នោះ​ ទម្រង់​មុខ​ក៏​សំខាន់​ដែរ​ដូច្នេះ​ មុន​នឹង​ចង់​ប្ដូរ​ពណ៌​សក់​ត្រូវ​ពិចារណា​ឱ្យ​មែន​ទែន​ព្រោះ​ពណ៌សក់​អាច​ធ្វើ​ឱ្យ​មុខ​យើង​មាន​ការ​ផ្លាស់​ប្ដូរ​បាន​ដូច​គ្នា​ ហេតុ​នេះ​មុន​នឹង​ប្ដូរ​ពណ៌​សក់​ត្រូវ​ពិនិត្យ​ឱ្យច្បាស់លាស់​ ជា​ពិសេស​អ្នក​ដែល​ឧស្សាហ៍​ដូរ​ពណ៌​សក់​ត្រូវ​តែ​ថែរក្សា​សរសៃ​សក់​ឱ្យ​បាន​ដិតដល់​ជា​ពិសេស​ទើប​មិន​បណ្ដាល​ឱ្យ​ប៉ះពាល់​សរសៃ​បណ្ដាល​ឱ្យ​ខូច​និង​ជ្រុះ​បាន​៕

Share.