យោង​តាម​ការ​បោះ​ឆ្នោត​ទីបំផុត​បុរស​មាន​សមត្ថភាព​ផ្នែក​សៀក​រហស្សកម្ម​ Dustin Tavella គឺ​ជា​ម្ចាស់​ពាន​រង្វាន់​ America’s Got Talent 2021 និង​ជា​ម្ចាស់​ប្រាក់​រង្វាន់ ​១​លាន​ដុល្លារ​ ជាមួយ​នឹង​រថយន្ត​ស៊េរី​ថ្មី​ទំនើប​ ១​គ្រឿង​។

នៅ​ក្នុង​រដូវ​កាល​ទី​១៦​ម្ចាស់​ពាន​រង្វាន់​នៃ​កម្មវិធី​គឺជា​បុរស​ម្នាក់​ដែល​មាន​សមត្ថភាព​ច្រើន​ បុរស​រូប​នេះ​បាន​ទាក់ទាញ​ការ​ចាប់​អារម្មណ៍​ខ្លាំង​ពី​អ្នក​គាំទ្រ​ក៏​ដូច​ជា​គណៈ​កម្មការ​តាម​រយៈ​សមត្ថភាព​រហស្សកម្ម​សន្លឹក​បៀរ​ បន្ទាប់​មក​ការ​សម្ដែង​ក្នុង​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​និង​ផ្ដាច់​ព្រ័ត្រ​គឺ​កាន់​តែ​មាន​ភាព​អស្ចារ្យ​ រហូត​ធ្វើ​ឱ្យ​អ្នក​តាមដាន​ទស្សនា​សឹង​តែ​លៀន​គ្រាប់​ភ្នែក​ចេញ​មក​ក្រៅ​ដោយ​សារ​តែ​ភ្ញាក់ផ្អើល​ខ្លាំង​ចំពោះ​ការ​បង្ហាញ​នូវ​របស់​សមត្ថភាព​របស់​ម្ចាស់​ពាន​រូប​នេះ​។

បុរស​ដែល​មាន​ដើម​កំណើត​នៅ​ស្រុក​ Virginia ដែល​ជា​ម្ចាស់​ប្រាក់​រង្វាន់​១លានដុល្លារ​ និង​រថយន្ត​មួយ​គ្រឿង​ ដែល​ធ្លាប់​បាន​សម្ដែង​សមត្ថភាព​នៅ​ Las Vegas គឺជា​បេក្ខជន​ដែល​​មិនទទួល​បាន​ប៊ូតុងមាស​ ជួយជីវិត​ឱ្យ​ឡើង​មក​កាន់​វគ្គ​ផ្ដាច់​ព្រ័ត្រ​ឡើយ​។

លោក​ឪពុក​វ័យ​ក្មេង​ Tavella បាន​យក​ឈ្នះ​បំបាក់​ជើង​ឯក​ម្ចាស់​ប៊ូតុងមាស​ Lea Kyle, Aidan Bryant, Josh Blue, និង​ Brooke Simpson ហើយ​ទទួល​បាន​ជ័យ​ជំនះ​នៅ​ក្នុង​រដូវ​កាល​ទី​១៦​នេះ​។ លោក​គឺជា​អ្នក​លេង​សៀក​ទីបី​ដែល​បាន​ឈ្នះ​លុយ​និង​តំណែង​ពី​កម្មវិធី​ America’s Got Talent រដូវ​កាល​ទី​១៦

Telegram-Troryorng
Share.