កំពូល​តារា​សម្ដែង​ហូលីវូដ​និង​ជា​ទូតសុច្ឆន្ទៈ​ Guerlain បាន​ឱ្យ​ដឹង​ថា​លោក​ស្រី​​ត្រៀម​នឹង​ត្រលប់​មក​កាន់​ព្រះរាជាណាចក្រកម្ពុជា​ក្នុង​អំឡុង​ឆ្នាំ​២០២២​ ខាង​មុខ​នេះ​ ដើម្បី​សម្ពោធ​កម្មវិធី​ចិញ្ចឹម​សត្វឃ្មុំ​សម្រាប់​ស្ត្រី​ នា​ស្រុក​សំឡូត​ ខេត្ត​បាត់​ដំបង​​។​

នៅ​ក្នុង​បទ​សម្ភាសន៍​ជាមួយ​នឹង​ទស្សនាវដ្ដី​ប្រជាជន​ (People) ម្ចាស់​ពាន​រង្វាន់​អូស្ការ​រូបនេះ​បាន​ឱ្យ​ដឹង​ថា លោក​ស្រី​នឹង​ធ្វើ​ការ​ងារ​បន្ថែម​ជាមួយ​នឹង​អង្គការ​យូណេស្កូ​ ដើម្បី​សិក្សា​ស្វែង​យល់​ពី​របៀប​ធ្វើ​ការ​ ជាមួយ​បណ្ដា​ប្រទេស​នានា​ ហើយការ​បណ្ដុះបណ្ដាល​បន្ត​បន្ទាប់​ទៀត​ នឹង​ត្រូវ​ធ្វើឡើង​នៅ​ផ្ទះ​របស់​ខ្ញុំ​ គឺ​នៅ​សំឡូត​ ប្រទេស​កម្ពុជា។

ក្រោយបង្ហាញអំពីគម្រោងនេះហើយ លោកស្រី Angelina Jolie មានគម្រោងហ្វឹកហាត់ដល់ស្ត្រីកម្ពុជា តាមរយៈកម្មវិធី ចិញ្ចឹមសត្វឃ្មុំសម្រាប់ស្ត្រី (Woman for Bee) ពីរបៀបនៃការចិញ្ចឹមសត្វឃ្មុំ ក្នុងរយៈពេល៥ឆ្នាំខាងមុខ។

គួរជម្រាបថា លោកស្រី Angelina Jolieបានទទួលយកកូនខ្មែរម្នាក់មានឈ្មោះថា Maddox ទៅចិញ្ចឹម ពីមជ្ឈមណ្ឌលកុមារកំព្រា កាល​ពី​អាយុ​ត្រឹម​៧ ខែ ហើយ​លោក​ស្រី​ក៏​ទទួល​បាន​ព្រះរាជ​ទាន​សញ្ជាតិ​ខ្មែរ​កាល​ពី​ឆ្នាំ​២០០៥៕

Telegram-Troryorng
Share.