ភ្នំពេញ៖ អគ្គិភ័យឆាបឆេះអគារជាន់ទី៣ នៅ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ តាមបណ្តោយផ្លូវជាតិលេខ១ ជាប់នឹងការ៉ាស់សាំង PTT បុរីប៉េងហួតបឹងស្នោរ ។

ហេតុការណ៍នេះ បង្កអោយមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដល់បងប្អូនប្រជាពលរដ្ឋនៅទីនេះ រួមទាំងអ្នកធ្វើដំណើរតាមផ្លូវជាតិលេខ១ កាលពីវេលាម៉ោង២:៣០នាទីរសៀលថ្ងៃទី២២នេះតែម្តង ប៉ុន្តែមិនមានគ្រោះថ្នាក់ដល់អាយុជីវិតឡើយ ។

យោងតាមព័ត៌មានបឋមពីសម្ថតកិច្ចបានបញ្ជាក់ថា អគ្គីភ័យនេះសង្ស័យផ្ទុះសេខ្សែភ្លើង ដោយក្នុងនោះមានអេប៉ុងជ័រជាច្រើនផងដែរ នៅក្នុងបន្ទុប់ជាន់ទី៣នេះ ហើយភ្លាមៗនោះរថយន្តពន្លត់អគ្គិភ័យខាងបុរីប៉េងហួតបឹងស្នោរ បានចេញមកជួយពន្លត់ដោយប្រើឡានទឹកអស់ចំនួន ៤គ្រឿងទើបរលត់ទៅវិញ ប៉ុន្តែសំណាងល្អ មិនបានរាលដាលឆេះដល់ផ្ទះបងប្អូនប្រជាពលរដ្ឋផ្សេងឡើយ ៕

អត្ថបទ៖ នេន មិនា

Share.