ខេត្តព្រះសីហនុ៖ ករណីគ្រោះថ្នាក់ចរាចរណ៍មួយបង្កឡើងដោយរថយន្តដឹកដីមួយគ្រឿង បុករះប៉ះជាមួយយានយន្តផ្សេងៗ និងជ្រុលទៅបុកចូលផ្ទះពលរដ្ឋមួយកន្លែងទៀត បណ្តាលអោយមនុស្ស៥នាក់បានរងរបួសធ្ងន់និង ស្រាល នៅផ្លូវចំណោតវត្តលើ ក្នុងភូមិ២ សង្កាត់លេខ២ ក្រុងព្រះសីហនុ កាលពីម៉ោង១កន្លះ​​​​​​​​​​ រសៀលថ្ងៃ២២ កញ្ញា២០២១​​​នេះ។

យោងតាមប្រភពពីសមត្ថកិច្ច នគរបាលចរាចរណ៍ឲ្យដឹងថា ក្នុងហេតុការគ្រោះថ្នាក់ចរាចរណ៍នេះ បណ្តាលអោយម៉ូតូ៤គ្រឿង ម៉ូតូកង់បីមួយគ្រឿង និងរថយន្តម៉ាក ហ្វ័រធើនមួយគ្រឿងរងការខូចខាត នឹងមនុស្សចំនួន៥នាក់រងរបួស ក្នុងនោះមានម្នាក់រងរបួសធ្ងន់ និង៤នាក់ទៀតរងរបួសស្រាល ។

ដោយឡែក តាមប្រភពសាក្សីនៅក្បែរកន្លែងកើតហេតុបានរៀបរាប់ថា មុនកើតហេតុគេបានឃើញរថយន្តបង្កម៉ាកហ៊ីយ៉ាន់ដាយ ១តោនកន្លះ ពណ៍ ស ពាក់ស្លាកលេខ ភ្នំពេញ 3F 1295 បានបើកចុះចំណោទលឿន ហើយបានរ៉េចង្កូតបុកបង្គោលភ្លើង រួចបានរេ​មកបុកម៉ូតូកង់ពីក្រោយ រួចបន្តទៅ បុកម៉ូតូចំនួន៤គ្រឿងទៀត ដោយពុំទាន់អសល្បឿនក៍ជ្រុលទៅបុកការដ្ឋានសំណង់ បង្ករអោយរថយន្តខូចខាត់យ៉ាងតំណុំ។

ក្រោយកើតហេតុ រថយន្តបង្កររួមទាំងម៉ូតូកង់បី រថយន្តហ្វ័ធីន និងម៉ូតូមួយគ្រឿង ត្រូបានសមត្ថកិច្ចយកទៅរកកសាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក ចំណែកម៉ូតូ៣គ្រឿងទៀត ម្ចាស់សុខចិត្តយកទៅជុសជុលខ្លួនឯង។ រីឯអ្នករងរបួសដឹកយកទៅសម្រាកព្យាបាលនៅគ្លីនិចឯកជន ៕

Share.