ពានរង្វាន់​បាល់ទាត់​ជើង​ឯក​បាល់ទាត់​ក្នុង​សាល​ពិភពលោក 2021 FIFA Futsal World Cup បាន​រក​ឃើញ​ក្រុម​ឡើង​ដល់​វគ្គ​៨ក្រុម​ចុងក្រោយ​ហើយ ដោយ​ក្នុង​នោះ​​មាន​ក្រុម​រុស្ស៊ី និង​ម៉ូណាកូ ខណៈ​ក្រុម​អាស៊ាន គឺ​វៀតណាម បាន​ធ្លាក់​ត្រឹម​វគ្គ​ចែក​ពូល​នេះ។

លទ្ធផល​និង​កម្មវិធី​ប្រកួត​វគ្គ​១៦ក្រុម​ចុងក្រោយ​មាន៖
-វេណេហ្ស៊ុយអេឡា ២-៣ ម៉ូណាកូ
-ប្រេស៊ីល Vs ជប៉ុន
-រុស្ស៊ី ៣-២ វៀតណាម
-អាហ្សង់ទីន Vs ប៉ារ៉ាហ្គាយ
-អេស្ប៉ាញ Vs ឆែក
-ព័រទុយហ្គាល់ Vs សែប៊ី
-អ៊ូបេគីស្ថាន Vs អ៊ីរ៉ង់
-កាហ្សាក់ស្ថាន Vs ថៃ

សូម​បញ្ជាក់​ថា​វៀតណាម ស្ថិត​ក្នុង​ក្រុម​បាល់ទាត់​ហ្វូតសាល​ជម្រើស​ជាតិ​​៥​ប្រទេស តំណាង​ឱ្យ​ទ្វីប​អាស៊ី ទៅ​ចូលរួម​ប្រកួត​ក្នុង​ពានរង្វាន់​ហ្វូតសាល​ជើង​ឯក​ពិភពលោក 2021 FIFA Futsal World Cup នៅ​ប្រទេស​លីទុយអានី ក្នុង​ទ្វីប​អឺរ៉ុប ចាប់​ពី​ថ្ងៃ​ទី​១២ ខែ​កញ្ញា ដល់​៣ ខែ​តុលា ឆ្នាំ​២០២១ ដោយ​ក្នុង​នោះ​មាន ជប៉ុន អ៊ីរ៉ង់ អ៊ូបេគីស្ថាន ថៃ និង​វៀតណាម៕

Telegram-Troryorng
Share.