បញ្ហា​តុងទីន​ដ៏​ក្ដៅ​គគុក​​ដែល​តារា​សម្ដែង​ សឿ សុធារ៉ា ធ្វើ​ជា​មេ​នោះ​ បាន​ជួប​បញ្ហា​ហើយ​មាន​កូន​តុងទីន​ចេញ​មក​ប្រកាស​ឱ្យ​តារា​ស្រី​ដែល​ជា​មេតុងទីន​រូប​នេះ​ចេញ​ទៅ​រក​ដំណោះ​ស្រាយ ដោយ​ក្នុង​នោះ​តារា​សម្ដែង​-តារា​កំប្លែង​ស្រីពីន​ ក៏​ជា​កូន​តុង​ទីន​របស់​កញ្ញា​ សឿ សុធារ៉ា នោះ​ក៏​បាន​ចេញ​មក​ទាមទារ​រក​ដំណោះ​ស្រាយ​ពីតារា​ស្រី​រូប​នេះ​ផង​ដែរ​។

យ៉ាង​ណា​មិញ​នៅ​ថ្ងៃ​ទី​២២ ខែ កញ្ញា ឆ្នាំ​២០២១ ម្សិលមិញ​នេះ​ កញ្ញា ពី យ៉ាងពីន ហៅស្រីពីន​ បាន​ចេញ​មក​ Live ជជែកកម្សាន្ត​ជាមួយ​នឹង​មិត្ត​ភក្ដិ​ក៏​ដូច​ជា​អ្នក​គាំទ្រ​របស់​ខ្លួន​នៅ​លើ​បណ្ដាញ​សង្គមពី​រមណីដ្ឋាន​មួយ ឯ​ខេត្ត​កំពត​ ដោយ​ក្នុង​នោះ​ក៏​មាន​អ្នក​សាកសួរ​កញ្ញា​ពាក់ព័ន្ធ​នឹង​បញ្ហា​តុងទីន​ ដែល​កំពុង​មាន​បញ្ហា​ជាមួយ​នឹង​តារា​សម្ដែង​រៀមច្បង​ សឿ សុធារ៉ា។

ស្រីពីន​ បាន​ឆ្លើយ​តប​ឱ្យ​ដឹង​ថា​មក​ពេល​នេះ​មេតុងទីន​របស់​ខ្លួន​ បាន​ទាក់ទង​មក​កញ្ញា​និង​កំពុង​រក​ដំណោះស្រាយ​ឱ្យ​ខ្លួន​ហើយ​ ដោយសារតែ​ការ​លេង​តុងទីន​មាន​សមាជិក​ច្រើន​ដូច្នេះ​ការដោះ​ស្រាយ​គឺ​ធ្វើ​ទៅ​តាម​ដំណាក់​កាល​៕​

ទស្សនា​វីដេអូ​ Live ខាង​ក្រោម​នេះ​៖

Telegram-Troryorng
Share.