បន្ទាយមានជ័យ៖ នគរបាលការពារព្រំដែនគោកលេខ៩១១ ប៉ុស្តិ៍សិលាខ្មែរ សហការជាមួយកម្លាំងយោធាឃាត់ជនជាតិថៃ និងពលករខ្មរចំនួន ០៧នាក់ បំរ៉ុងលួចឆ្លងដែនទៅប្រទេសថៃ នៅចំណុចមុខប៉ុស្តិ៍សិលាខ្មែរ ក្នុងភូមិសិលា ឃុំ អូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ នៅវេលាម៉ោង១៧និង៣០នាទី ថ្ងៃទី២២ខែកញ្ញា ឆ្នាំ២០២១។

សមត្ថកិច្ចបានឲ្យដឹងថា ខណៈដែលជនជាតិថៃចំនួន០៣នាក់ស្រី និងពលករខ្មែរចំនួន០៤នាក់ប្រុស ជាអ្នកនាំផ្លូវសរុបចំនួន០៧នាក់ បាននាំគ្នាដើរបំរ៉ុងលួចឆ្លងដែនតាមច្រករបៀងចេញទៅប្រទេសថៃនៅចំណុចខាងលើនោះ កម្លាំងនគរបាលនៃវរសេនាតូចការពារព្រំដែនគោកលេខ៩១១ ប៉ុស្តិ៍សិលាខ្មែរ សហការជាកម្លាំងយោធា ស្ទាក់ចាប់តែម្តង។

សមត្ថកិច្ចដដែលបានឲ្យដឹងថា ក្រោយពីស្ទាក់ចាប់ រួចមក ជនជាតិថៃចំនួន០៣នាក់ និងពលករខ្មែរចំនួន ០៤នាក់ ជាអ្នកនាំផ្លូវបំរ៉ុងលួចឆ្លងដែនចេញទៅប្រទេសថៃនោះ ត្រូវបានកម្លាំងសមត្ថកិច្ចបញ្ជូនទៅកាន់ទីបញ្ជាការវរៈសេនាតូច នគរបាលការពារព្រំដែនគោកលេខ៩១១ដើម្បីសួរនាំនិងរៀបចំសំណុំរឿងបញ្ជូនបន្តនៅថ្ងៃស្អែក៕

អត្ថបទ៖ ប៉ោយប៉ែត

Share.