បាត់ដំបង៖ កម្លាំងគណ:បញ្ជាការស្រុកសំពៅលូន ប្រចាំគោលដៅតំបន់ព្រំដែន បានចុះបង្ក្រាបករណីនាំឈើប្រណីតឆ្លងដែនជាច្រើនកំណាត់ចេញពីទឹកដីប្រទេសថៃ។

នគរបាលបានបញ្ជាក់ឲ្យដឹងថា ករណីចម្រុះសហការគ្នាចុះបង្ក្រាបករណីនាំឈើប្រណីតឆ្លងដែនជាច្រើនកំណាត់នេះ ត្រង់ភូមិសាស្ត្រ ភូមិអូរល្វា ឃុំជ្រៃសីមា ស្រុកសំពៅលូន ខេត្តបាត់ដំបង ធ្វើឡើងនៅព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ ២០២១។

ប្រភពខាងលើបន្តថា ខណះកម្លាំងនគរបាល កម្លាំងយោធា បើកការចុះល្បាតបានប្រទះឃើញជនបង្កកំពុងធ្វើសកម្មភាពជញ្ជូនផលអនុផលឈើប្រណីតជាច្រើនកំណាត់ ចេញពីទឹកដីប្រទេសថៃដោយថ្មើរជើង ក៏ត្រូវកម្លាំងល្បាតស្ទាក់បង្ក្រាបតែម្តង តែភ្លាមៗត្រូវជនបង្ករត់គេចខ្លួនចូលក្នុងព្រៃបាត់អស់។

វត្ថុតាងល្មើសដែលបង្ក្រាបបានរួមមាន ឈើប្រភេទដុំចំនួន ៨ដុំ ប្រភែទឈើក្តារចំនួន ៧សន្លឹក និងប្រភេទឈើបង្តោលគ្រាក់ចំនួន ៣២ បង្គោល ផហដែរ។

ចំពោះមុខឈើប្រណីតទាំងអស់ខាងលើ ត្រូវបាននាំយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកសំពៅលូនដើម្បីចាត់ការបន្ត៕

អត្ថបទ៖ដំបងក្រញូង

Share.