ចាត់​ទុក​ជារឿង​មួយ​ដ៏គួរ​ឱ្យ​​សោកស្ដាយ​ដែល​ពិធី​បុណ្យ​កាន់​បិណ្ឌ​ត្រូវ​បាន​ប្រកាស​ផ្អាក​ដោយ​សារ​តែ​មាន​ផ្ទុះ​ឆ្លង​ជំងឺ​កូវីដ​-១៩​ នៅ​តាម​បណ្ដា​វត្ត​អារ៉ាម​មួយ​ចំនួន​ តែ​បើ​ងាក​មក​មើល​លើ​បណ្ដាញ​សង្គ​ម​ឯណេះ​វិញ​ តារា​ហ្វេសប៊ុក​ សម្បូរ​រឿង​ កក្កដា សុភ័ណ្ឌ​ ហាក់​ក្លាយ​ផ្ទាំងស៊ីប​រង​ការ​ចោទ​ប្រកាន់​ថា​លោក​ជា​មេនាំ​ស៊យ​ ទើប​បណ្ដាល​ឱ្យ​បិទ​វត្ត​ទូទាំង​ប្រទេស​ក្រោយ​លោក​បាន​ទៅ​ធ្វើ​​បុណ្យ​នៅវត្ត​។

កាល​ពី​ថ្ងៃ​ទី​២៣ ខែ​កក្កដា ឆ្នាំ​២០២១ តារា​ហ្វេសប៊ុក​ កក្កដា​ សុភ័ណ្ឌ​ បាន​បង្ហោះ​រូបថត​មួយ​សន្លឹក​ថា​លោក​បាន​ទៅ​វត្ត​ដើម្បី​ថត​ការ​ងារ​ថ្មី​ ប៉ុន្តែ​ក្រៅ​ពី​​ទទួល​បាន​ការ​ទទួល​សាទរ​ពី​អ្នក​គាំទ្រ​ហើយ​នោះ​ នៅ​តែ​គេច​មិន​ផុត​ពី​ការ​រិះគន់​ ព្រោះ​មាន​អ្នក​លើក​ឡើង​ថា​លោក​ទៅវត្ត​មួយ​ថ្ងៃ​សោះ​ស្រាប់​តែ​ត្រូវ​បិទ​គ្រប់​វត្ត។

យោង​តាម​ការ​ផុស​​ជា​ច្រើន​នៅ​លើ​បណ្ដាញ​សង្គម​ដែល​កំពុង​តែ​ក្ដៅគគុក​នោះ​ សង្កេត​ឃើញ​ថា​ ឈ្មោះ​របស់​ កក្កដា សុភ័ណ្ឌ កំពុង​តែ​ក្លាយ​ជា​ទីពេញ​និយម​ ព្រោះ​លោក​កំពុង​ក្លាយ​ជា​ប្រធាន​បទ​ដែល​អ្នក​លេង​បណ្ដាញ​សង្គម​លើក​យក​ជជែក​វែក​ញែក​ផង​និង​រិះគន់​ផង​ថា​លោក​គឺ​ជា​មូលហេតុ​នាំ​ស៊យ​ ទើប​ធ្វើ​ឱ្យ​គ្រប់​វត្ត​នៅ​ទូទាំង​ប្រទេស​ត្រូវ​ប្រកាស​ផ្អាក។ ផ្អែក​តាម​រយៈ​ការ​ផុស​របស់​ផេក​គាំទ្រ​កម្មវិធី​ប្រកួត​សម្រស់​ដ៏​ធំ​និង​មាន​ហ្វេន​ចុច​ Like  ច្រើន​ដូច​ជា​ Beauty pageant បាន​ផុស​រូប​ព្រម​ទាំង​ភ្ជាប់​សំណេរ​ថា​ «ស្ដាយណាស់អត់បានទៅវត្ដទៀតហើយឆ្នាំនេះ..»ក៏មាន​អ្នក​ចូល​មក​ខមមិន​​ភាគ​ច្រើន​ស្ដី​បន្ទោស​និង​ថ្កោល​ទោស​ចំពោះ​តារា​ហ្វេសប៊ុក​រូប​នេះ​សឹង​តែ​គ្រប់​គ្នា​ ដូចជា​ «ផ្កាយដុះកន្ទុយស្រុកខ្មែរស្រីដាប្រហារពិភពលោក»​និង «មិនទានបានបិណ្ឌមួយវត្តផងលូវបិទវត្តបាតចង្រៃម៉ង» ជា​ដើម​។

ប៉ុន្តែ​មិន​បាន​សេចក្ដី​ថា​ក្នុង​នោះ​សុទ្ធតែ​ស្ដី​បន្ទោស​ កក្កដា​ សុភ័ណ្ឌ​ នោះ​ឡើយ​ព្រោះ​មាន​មតិ​ខ្លះ​ក៏​បាន​លើក​ឡើង​បែប​យល់​ចិត្ត​យល់​ថ្លើម​ដែរ​ថា​ ៖ «អ្នកមួយចំនួនដែលខមិនថាអោយគេនិង ជាមនុស្សប្រភេទអី ម៉េចBully គេសាហាវមេសគ្នាធ្វើអីក៏ខុស» និង « Bullyគ្នាសាហាវមួយចំនួនក្នុងខមិនគ្នាធ្វើអីក៏ខុស»។

គួរ​ដឹង​ថា​ នេះ​មិនមែន​ជា​លើក​ទីមួយ​ឡើយ​ដែល​ កក្កដា សុភ័ណ្ឌ​ ត្រូវ​បាន​អ្នក​លេង​បណ្ដាញ​សង្គម​ស្ដី​បន្ទោស​ព្រោះ​កន្លង​មក​លោក​ក៏​ធ្លាប់​ត្រូវ​បាន​រិះគន់​ខ្លាំង​​ច្រើន​ដែរ ពាក់ព័ន្ធ​ករណី​ចូលរួម​​ពិធីមង្គលការ​មួយ​នៅ​ខេត្ត​តាកែវ​ ហើយ​ក្រោយ​មក​រក​ឃើញ​ថា​លោក​មាន​កើត​ជំងឺ​កូវីដ​-១៩៕

Telegram-Troryorng
Share.