Ellen DeGeneres មិន​ដែល​រំពឹង​ទេ​ថា​​កម្មវិធី​របស់​ខ្លួន​នឹង​ទទួល​បាន​ការ​គាំទ្រ​ហើយ​អាច​ដំណើរ​ការ​បាន​រហូត​ដល់​ទៅ​ ១៩​ឆ្នាំ​ មុន​នឹង​សម្រេច​ចិត្ត​បិទ​កម្មវិធី​នៅ​ឆ្នាំ​២០២២ ខាង​មុខ​នេះ​។

យោង​តាម​​ការ​ផ្សាយ​ Bang Showbiz ពិធីការិនី​​វ័យ​៦៣​ឆ្នាំ​ ដែល​បាន​ចាប់​ផ្ដើម​កម្មវិធី​ជជែក​កម្សាន្ត​ «Ellen Show» កាល​ពី​ឆ្នាំ ​២០០៣​ បើ​គិត​មក​ដល់​បច្ចុប្បន្ន​នេះ​មាន​រយៈ​ពេល​១៩​ឆ្នាំ​គត់​។

សមី​​ខ្លួន​ម្ចាស់​​កម្មវិធី​រូប​នេះ​ មិន​ដែល​គិត​ទេ​ថា​កម្មវិធី​របស់​ខ្លួន​អាច​ដំណើរ​ការ​បាន​យូរយ៉ាង​នេះ​ រហូត​អាច​បម្រើ​អារម្មណ៍​អ្នក​ទស្សនា​និង​អ្នក​គាំទ្រ​រហូត​ជិត ​២​ទសវត្សរ៍ យ៉ាង​ដូច្នេះ​ទេ។

Ellen បាន​ប្រកាស​កាល​ពី​ខែ​ឧសភា​ ឆ្នាំ​២០២១នេះ​ថា​ កម្មវិធី​របស់​ខ្លួន​និង​ឈាន​ចូល​ដល់​ទីបញ្ចប់​ ហើយ​ក៏​ទទួល​ស្គាល់​ដែរ​ថា​លោក​ស្រី​​មាន​គំរោង​បិទ​កម្មវិធី​តាំង​ពី​រដូវ​កាល​ទី​១៦​មក​ម្ល៉េះ​។

លោក​ស្រី​បាន​បញ្ជាក់​ថា​ការ​ពិត​លោក​ស្រី​ចង់​បិទ​កម្មវិធី​តាំង​ពី​បាន​១៦​ឆ្នាំ​មក​ម្លេះ​ប៉ុន្តែ​មាន​ស្នើ​សុំឱ្យ​ចុះ​កុងត្រា​បន្ថែម​៤​ឆ្នាំ​ទៀត​ ប៉ុន្តែ​លោក​ស្រី​ចង់​ធ្វើ​ត្រឹម​មួយ​ឆ្នាំ​​ទៀត​ប៉ុណ្ណោះ ហើយ​ក្រោម​ការ​ចរចា​គ្នា​ទើប​សម្រេច​ថា​ចុះ​កុង​ត្រា​៣​ឆ្នាំ​បន្ថែម ដូច្នេះ​​ពេល​នេះ​គឺ​ចប់​កុងត្រា​៣​ឆ្នាំ​ដែល​បាន​ចុះ​កិច្ច​ព្រម​ព្រៀង​ជាមួយ​គ្នា​​ហើយ​។

Ellen ក៏​បាន​បញ្ជាក់​ឱ្យ​ដឹង​ដែរ​ថា​មាន​អ្នក​ស្នើ​ឱ្យ​អ្នក​ស្រី​ធ្វើ​ឱ្យ​គ្រប់​២០​ឆ្នាំ ប៉ុន្តែ​អ្នក​ស្រី​យល់​ថា​ត្រឹម​១៩​ឆ្នាំ​នេះ​គឺ​ជា​ល្អ​បំផុត​មួយ​ហើយ​។

គួរ​ដឹ​ង​ថា​លោក​ស្រី​ Ellen DeGeneres កើត​នៅ​ថ្ងៃ​ទី​២៦ ខែ​មករា ឆ្នាំ​១៩៥៨ បច្ចុប្បន្ន​មាន​វ័យ​ ៦៣ឆ្នាំ​ លោក​ស្រី​គឺជា​អ្នក​កំប្លែង​,ពិធីការិនី​ទូរទស្សន៍,តារា​សម្ដែង​,អ្នក​និពន្ធ​និង​ជា​ផលិតករ​៕

Telegram-Troryorng
Share.