កាល​ពី​ពេល​ថ្មី​ៗ​នេះ​ផលិត​កម្ម​ផលិត​ភាពយន្ត​ដ៏​ល្បីនិង​ធំសាស្ត្រា ទើប​តែ​បាន​ធ្វើ​ពិធីក្រុង​ពាលីការបើកកាមេរ៉ា​ថតភាពយន្ត​បុរាណ​ខ្មែរ​ បន្ត​មក​ទៀត​ផេក​ផ្លូវ​ការ​របស់​ផលិតកម្ម​នេះ​បាន​បញ្ចេញ​រូប​ភាព​ក្រៅឆាក​រឿង​ភាគបុរាណ​ខ្មែរ​ បដាចារ​ រហូត​ទទួល​បាន​កោត​សរសើរ​យ៉ាង​ខ្លាំង​ពី​សំណាក់​អ្នក​គាំទ្រ​ ប៉ុន្តែ​​ទោះ​ជា​​មាន​ការ​​ស្រលាញ់​ពេញ​ចិត្ត​គាំទ្រច្រើនចំពោះ​រឿង​ភាគ​បុរាណ​​នេះ ប៉ុន្តែ​​ក៏មាន​​ផ្ទុះ​ចេញ​នូវ​ការ​រិះគន់​ផង​ដែរ​។​

រឿង​ភាគ​បុរាណ​ខ្មែរ​ បដាចារ ដែល​សម្ដែង​ដោយ​កញ្ញា នី មុនីនាថ​ ត្រៀម​នឹង​បញ្ចាំង​ជូន​ទស្សនា​នៅ​ថ្ងៃ​ទី​១០ ខែ​តុលា​ ឆ្នាំ​២០២១ខាង​មុខ​នេះ​ ទន្ទឹម​នឹង​មាន​មតិ​លើក​សរសើរហើយ​ទន្ទឹង​រង់ចាំ​ទស្សនា​យ៉ាង​អន្ទះសារ​នោះ​ រឿង​នេះ​ក៏​រង​នូវ​ការ​រិះគន់​មួយ​ចំនួន​​ដែរ​ ។

ផលិតកម្ម​សាស្ត្រា ដឹកនាំ​ដោយ​ម្ចាស់​ផលិតកម្ម ក្រុមការងារថត និង ​តារា​សម្ដែង​ល្បី​ៗ កាល​ពី​ថ្ងៃ​ទី​១៦ ខែ​កញ្ញា ឆ្នាំ​២០២១ កន្លង​ទៅ​ថ្មីៗ​នេះ​ បាន​រៀបចំ​ពិធី​ក្រុម​ពាលី​ការ​បើក​កាំមេរ៉ា​ថត​រឿង​បុរាណ​ខ្មែរ​ជា​ច្រើន​រឿង​ដូចជា​រឿង​​៖ ព្រះលក្សិណវង្ស នាងទាំង​១២ កាកី បដាចារ ធនញ្ជ័យ អង្គុលីមា មរណៈមាតា កុលាបប៉ៃលិន ព្រះសុធន់នាងកែវមនោរាហ៍ ចៅស្រទប​ចេក និង​ព្រះចន្ទ​គោរព។

នៅ​ក្នុង​ចំណោម​​រឿង​ដែល​បាន​លើក​ឡើង​ខាង​លើ​ រឿង បដាចារ គឺ​ជា​រឿង​ទីមួយ​ដែល​នឹង​ត្រូវ​បញ្ចាំង​ជូន​អ្នក​គាំទ្រ​បាន​ទស្សនា​មុន​គេ ហើយ​ដើម្បី​​ទាក់ទាញ​​បាន​នូវ​ចំណាប់​អារម្មណ៍​ និង​ការ​ពេញ​និយម​ ​ ​ផលិតកម្ម​សាស្ត្រា បាន​បញ្ចេញ​រូបភាព​និង​ឈុត​ក្រៅ​ឆាក​ជា​ច្រើន​មក​ធ្វើ​ការ​ឃោសនា​ផ្សព្វផ្សាយ។

យ៉ាងណា​មិញ​រូប​ភាព​ខាង​ក្រោយ​ឆាក​ដែលទទួល​បាន​នូវ​ការ​គាំទ្រ​យ៉ាង​ខ្លាំង​ពី​សំណាក់​ហ្វេន​ខ្លាំង​ ទាំង​ Like , share និង​ Comment ព្រម​ទាំង​សរសើរ​ដល់​កញ្ញា​ នី មុនីនាថ​ ថា​ស័ក្ដិសម​នឹង​សម្ដែង​តួ​អង្គ​នា​ង បដាចារ ព្រោះ​តារា​ស្រី​រាង​តូច​ច្រឡឹង​រូប​នេះ​គឺជា​តារា​ទឹក​ភ្នែក​ តែ​ក៏​មាន​មនុស្ស​ចំនួន​បាន​បង្ហាញ​ការ​ព្រួយ​បារម្ភ​ចំពោះ​ការ​ថត​សាច់រឿង​ដែល​មាន​​តួអង្គ​ព្រះសង្ឃ ព្រះពុទ្ធ​ បើ​សម្ដែង​មិន​សម​អាច​នឹង​ធ្វើ​ឱ្យ​មាន​ការ​​ប៉ះពាល់។

ក្នុង​នោះ​ត្រយង​សូម​ស្រង់​យក​មតិ​មិន​គាំទ្រ​មួយ​ចំនួន​ដូច​ខាង​ក្រោម​៖​ «មុននឹងសម្តែង សូមពិចារណាផង បើអាចសូមមេត្តាកុំដើរតួជា ព្រះពុទ្ធ ព្រោះពេលសម្តែងដោយមិនមានការពិនិត្យពីក្រសួងត្រឹមត្រូវ ធ្វើឲ្យប៉ះពាល់ដល់ អ្នកដែលមិនទាន់ជ្រះថ្លា ឲ្យរឹតតែមិនជ្រះថ្លា ហើយមានបាបច្រើនផង បើមានការប្រមាទកើតឡើងក្នុងពេលសម្តែង។»។ «ខាងក្រសួងគេលែងអើពើហើយចឹងស្រុកខ្មែរអោយតែមានលុយគឺokហើយ សម្រាប់ខ្ញុំការសម្ដែងវាមិនអីទេ តែការទទួលយកវាមិនបានទេព្រោះតួអង្គមិនសមហើយវាមិនដូច កាពាក់សក់មិនសម នេះហើយធ្វើអោយផលិតករភាពយន្ដស្រុកខ្មែរមិនរីកចម្រើន។» «មិនសមទំនងទេ មុននឹងលេងមុននឹងសម្តែងគួរគិតពិចារណាផង»

ទោះ​ជា​យ៉ាង​នេះ​ក្ដី​ក៏​មាន​មតិ​ខ្លះ​បាន​ប្រឆាំង​ចំពោះ​មតិ​រិះគន់​ខាង​លើ​ដែរ​ដោយ​​ឱ្យ​រង់ចាំ​មើល​សាច់​រឿង​ទាំង​ស្រុង​សិន​កុំ​អាល​វាយ​តម្លៃ​មុន​ ​៖ «បើការសម្ដែងទៅត្រូវតាមប្រវត្តិរឿងនឹងការគោរពឲ្យបានត្រឹមត្រូវអត់មានអ្វីត្រូវខុសទោះទេ គឺអាចជាការឲ្យយល់ដឹងកាន់តែបានច្រើនទៀតពីប្រវត្តិព្រះ​ពុទ្ធ​​សាសនាតាមរយ:ការសម្ដែងនេះ ព្រោះរឿងព្រះនាងបដាចាគឺមានទាំងតួអង្គព្រះ ថែមទាំងមានតួអង្គភិក្ខុនី គឺព្រះនាងបដាចានឹងហើយ ចាំមើលសិនទៅ កុំគ្រាន់តែឃើញប៉ុណ្ណឹងហើយវៃតំលៃគ្នានោះ។»

គួរ​ដឹងថា នាងបដាចារ​ គឺជាតួអង្គអគ្គសាវ័កដ៏ឆ្នើម១រូប មានជំនាញខាងទ្រទ្រង់ព្រះវិន័យហើយក៏ជារឿង១ដែលមានប្រជាប្រិយភាពក្នុងអក្សរសីល្ប៍បែបពុទ្ធនិយមផងដែរ​៕

Telegram-Troryorng
Share.