តារា​សម្ដែង​ជើងចាស់​ដែល​នៅ​តែ​បន្ត​អាជីព​សម្ដែង​យ៉ាង​ជោគជ័យ​លើ​វិថី​សិល្បៈ​ច្រើន​ឆ្នាំ​កន្លង​មក​នេះ​ បាន​បង្ហាញ​នូវ​ចំណាប់​អារម្មណ៍​អណ្ដែត​អណ្ដូង​និង​នឹក​រឭក​ដល់​​រឿងរ៉ាវ​ចាស់ៗ​ ​និង​មិត្តភក្តិ​ចាស់​ៗ​ ក្រោយ​បាន​ទៅ​​កាន់​ទី​កន្លែង​​​អនុស្សាវរីយ​មួយ​កន្លែង​។

លោក​ ទេព រិន្ទដារ៉ូ នៅ​ថ្ងៃ​ទី​២៣ ខែ​កញ្ញា ឆ្នាំ​២០២១ ត្រូវ​នឹង​ថ្ងៃ​ដាក់​បិណ្ឌ​ទី២​ បាន​ទៅ​ថត​នៅ​ផ្ទះ​មួយ​កន្លែង​ក្បែរ​វត្ត​​កៀនស្វាយ​ក្នុង​ ដែល​ទីនោះ​ធ្លាប់​ជា​អតីត​ស្ទីតឌីយូ​ថត​កុន​យ៉ាង​សកម្ម​ ហើយ​លោក​និង​តារា​ផ្សេងៗ​តែង​តែ​មក​ទីនេះ​ដើម្បី​ថត​សាច់​រឿង​ ដូច្នេះ​កាល​ដែល​លោក​បាន​មក​ដល់​ទីតាំង​នេះ​ម្ដង​ទៀត​ធ្វើ​ឱ្យ​លោក​នឹក​ឃើញ​អនុស្សាវរីយ៍​ទាំង​ឡាយ​ និង​មិត្ត​ភក្ដិ​ដែល​ធ្លាប់​ធ្វើ​ការ​ជាមួយ​គ្នា​ ខណៈ​មិត្ត​ភក្ដិ​ខ្លះ​​ចាស់ៗ​ ឯ​អ្នក​ខ្លះ​ទៀត​ក៏​បាន​លាចាក​លោក​នេះ​ទៅ​ហើយ​ ដោយ​បន្សល់​ត្រឹម​ស្លាកស្នាម​អនុស្សាវរីយ៍​តែ​ប៉ុណ្ណោះ​។

ខាង​ក្រោម​នេះ​គឺជា​ការ​លើក​ឡើង​​របស់​តារា​សម្ដែង​ជើងចាស់​ដ៏​មាន​ប្រជាប្រិយភាព​និង​ល្បីល្បាញ​បំផុត​មួយ​រូប​របស់​ព្រះរាជាណាចក្រ​កម្ពុជា​៖
«ថ្ងៃព្រហស្បត្តិ​ ទី២៣​ ខែកញ្ញា​ ឆ្នាំ២០២១.​ ត្រូវជាថ្ងៃដាក់បិណ្ឌទី២​នៃបុណ្យភ្ជុំបិណ្ឌ​ ..! អស់រយះកាលជាយូរឆ្នាំមកហេីយ (១០ឆ្នាំ) ដែលខ្ញុំខានមកទីនេះ​ (ផ្ទះអាទិត្យវក្បែរវត្តកៀនស្វាយក្នុង)​ កាលពីដេីមគឺជាស្ទូតឌីយូថតកុនមួយយ៉ាងសកម្មហេីយខ្ញុំនឹងតារាផ្សេងៗជាច្រេីនតែងតែមកទីនេះដេីម្បីថតរឿង​…​! មកដល់ទីនេះនឹកឃេីញអនុស្សាវរីយ៌ទាំងឡាយ​ នឹងមិត្តភ័ក្រ្តដែលធ្លាប់ធ្វេីការជាមួយគ្នា​ ដែលសព្វថ្ងៃចាស់ៗ អស់ហេីយ​ នឹងខ្លះក៏បានលាចាកលោកទៅហេីយ​ នៅសល់តែស្លាកស្នាមអនុស្សាវរីយ៌តែប៉ុណ្ណោះ…​ 😍❤️🙏 សូមបានសុខសប្បាយ​ទាំងអស់គ្នា​ កុំភ្លេចថែសុខភាព​ ៣កុំ​ នឹង​ ៣ការពារ​ …​🙏»

Telegram-Troryorng
Share.