កញ្ញា សេង សូណា អតីតតារាសម្ដែង​និយម​លេង​ខ្លួន​សិចស៊ី​ បច្ចុប្បន្ន​មាន​ជីវភាពខ្វះមុខក្រោយ​ ការ​រស់​​នៅ​​មាន​លក្ខណៈ​ក្រលំបាក ចំណែក​ឯ​សម្រស់​វិញ​ក៏​បាក់​ ខុសប្លែក​ពី​អតីតកាល​ខ្លាំង​ ខណៈ​ដែល​រស់​នៅ​លំបាក​ហើយ​នោះ​ តារា​ស្រី​រូប​នេះថែម​ទាំ​ងជួប​រឿង​អកុសល​បាន​ឆ្លង​នូវ​ជំងឺ​កូវីដ​-១៩ ថែម​ទៀត​។​

តាម​ការ​រៀបរាប់​ប្រាប់​កាសែត​ក្នុង​ស្រុក​មួយ​តារា​ស្រី​រូប​នេះ​បាន​ឆ្លង​ជំងឺ​កូវីដ​-១៩ រយៈ​ពេល​១​សប្ដាហ៍​ហើយ ប៉ុន្តែ​ដោយ​កត់​សម្គាល់​ឃើញ​ថា​មិនមាន​អ្វី​ធ្ងន់ធ្ងរ​ទើប​សម្រេច​ចិត្ត​ព្យាបាល​នៅ​តែ​ផ្ទះ​ លុះត្រា​តែ​ផ្ទៃមុខ​ស្រាប់​តែ​ប្រែ​ជា​ជាំ​ខ្មៅ​ស្ទើ​រមើល​មិន​​ស្គាល់​ទើប​​ដាច់ចិត្ត​ទៅ​សម្រាក​ព្យបាល​នៅ​មន្ទីរ​ពេទ្យ​សម្ដេច​ឪ​ ក្នុង​ខេត្តបាត់ដំបង​។

ក្រៅ​ពី​​កើត​ជំងឺ​ឆ្លង​ដ៏​សាហាវនេះ​ហើយអតីត​តារា​សិចស៊ី​ក៏​បាន​ឱ្យដឹងដែរថាជីវភាព​របស់​ខ្លួន​លំបាកណាស់ ពិសេស​សម្ភារៈ​ចាំបាច់​ត្រូវ​ប្រើប្រាស់​ក្នុង​ពេល​ព្យាបាល​មិន​មាន​ប្រើប្រាស់​នោះ​ទេ​ ដូច្នេះ​ទើប​សេង សូណា សូម​ធ្វើ​ការ​អំពាវនាវ​ជូន​ដល់​សប្បុរសជន​ មិត្ត​សិល្បៈ​ដូចគ្នា​ ឱ្យ​ជួយ​សង្គ្រោះ​រូប​នាង​ផង​ ទោះ​ជា​តិចក្ដី​ច្រើន​ក្ដី​ ដើម្បី​ជួយ​សម្រួល​ឱ្យ​នាង​ឆ្លង​ផុត​ស្ថានភាព​ដ៏​លំ​បាក​នេះ​ផង​។

ចំពោះ​បងប្អូន​ដែល​មាន​បំណង​ចង់​ជួយ​ដល់​អតីត​តារា​សម្ដែង​ដែល​កំពុង​តែ​សម្រាក​ព្យាបាល​ជំងឺកូវីដ​-១៩ នៅ​មន្ទីរពេទ្យ​សម្ដេចឪ​ ក្នុងខេត្តបាត់ដំបង​ អាចចូលរួម​ជួយ​ឧបត្ថម្ភ​ជា​ប្រាក់​ដល់​រូប​នាង​បាន​តាមរយៈ​លេខ​ ០៨៧ ៣៣៣៣ ៤៩ ឬ ABA ០៨៧ ៣៣៣៣ ៤៩។

Telegram-Troryorng
Share.