Jessica Hsuan គឺ​ជា​តារា​សម្ដែង​ហុងកុង​ដែល​មាន​ទាំង​សមត្ថភាព​និង​រូប​សម្បត្តិ​ ថ្វី​ត្បិត​តែ​ឆ្នាំ​នេះ​ឈាន​ចូល​ដល់​វ័យ​៥១​ឆ្នាំ​ក្ដី​ប៉ុន្តែ​តារា​ស្រី​រូប​នេះ​នៅ​តែ​ទទួល​បាន​ឱកាស​សម្ដែង​ជា​តួឯក​ស្រី​រហូត​។ ព្រោះ​ហេតុអ្វី​បាន​ជា​មនុស្ស​ស្រី​ចូល​ដល់​វ័យ​ត្រាទុក​៥​រូប​នេះ​ នៅ​តែ​អាច​ក្ដាប់​បាន​តំណែង​ជា​តួឯកស្រី​ ទាំង​ដែល​មាន​តារា​ស្រី​ស្រករ​ក្រោយ​កាន់​តែ​ច្រើន​មាន​​ទាំងសមត្ថភាព​និង​រូប​សម្បត្តិ​នៅ​ក្នុង​រង្វង់​សិល្បៈ​?

ចម្លើយ​មិន​ពិបាក​នឹង​ឆ្លើយ​នោះ​ទេ​ ព្រោះ​កន្លង​មក​ Jessica Hsuan បាន​កសាង​នូវ​ស្នាដៃ​ដែល​មាន​ការ​ទទួល​ស្គាល់​យ៉ាង​ច្រើន​តាម​រយៈ​ការ​សម្ដែង​របស់​ខ្លួន​ ធ្វើ​ឱ្យ​រឿង​ដែល​មាន​​តារា​ស្រី​រូប​នេះ​សម្ដែង​សុទ្ធ​តែ​ទទួល​បាន​និយម​គាំទ្រ​និង​មាន​អត្រា​អ្នក​ទស្សនា​ច្រើន​ទាំង​នៅ​ចិន​ ក៏​ដូច​ជា​នៅ​បណ្ដា​ប្រទេស​ដែល​និយម​ទស្សនា​រឿង​ហុងកុង​។

សម្រាប់ Jessica Hsuan ថ្មីៗ​នេះ​ក៏​មាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​ក្នុង​ចំណោម​អ្នក​គាំទ្រ​កម្ពុជា​ដែល​​ពេញ​និយម​ទស្សនា​រឿង​ហុងកុង​តាម​រយៈ​តួអង្គ ឯក​ឈ្មោះ​ Molly​ ក្នុង​រឿង​ «My Unfair Lady» ឬ «ស្នេហានារី Office សម័យ​ថ្មី​» ធ្វើ​ឱ្យ​អ្នក​ទស្សនា​មិន​តិច​នោះ​ទេ​ ខឹង ស្អប់ និង​ ជ្រេញ​ចរិត​តួ​អង្គ​មួយ​នេះ​ ដែល​ត្រង់​នេះ​សបញ្ជាក់​ថា​តារាស្រី​រូប​នេះ​អាច​ធ្វើ​ឱ្យ​គេ​ជឿ​ថា​ខ្លួន​គឺ​ជា​តួអង្គ​ដែល​ខ្លួន​បាន​សម្ដែង​ពិត​ៗ។

ឈុត​ដកស្រង់​ពី​រឿង​ «ស្នេហានារី​ Office សម័យថ្មី»

កាល​ដែល​សម្ដែង​រឿង​ភាគ​ខាង​លើ​នេះ​ Jessica Hsuan មាន​វ័យ​ ៤៧ឆ្នាំ​ ព្រោះ​រឿង​នោះ​លេង​កាល​ពី​ឆ្នាំ​២០១៧​ ប៉ុន្តែ​បែរ​ជា​មិនមាន​ហ្វេន​ឬ​អ្នក​ទស្សនា​ណា​ម្នាក់​ មាន​ពាក្យ​សម្ដី​ឬ​ធ្លោយ​មាត់​ថា​តួ​ស្រី​ចាស់​ពេក​នោះ​ទេ​ អ្នក​គាំទ្រ​នៅ​តែ​ទស្សនា​ថែម​ទាំង​សរសើរ​ការ​សម្ដែង​របស់​តារា​ស្រី​រូប​នេះ​ថែម​ទៀត​ផង​។

ថ្ងៃ​នេះ​ត្រយង​សូម​រំលឹក​ស្នាដៃ​ខ្លះ​ៗ​ដែល​ជា​ទី​ចាប់​អារម្មណ៍​ដែល​ Jessica Hsuan បាន​សម្ដែង​កន្លង​មក​ហើយ​ស្ថិត​ក្នុង​ការ​ចងចាំ​របស់​អ្នក​មើល​និង​អ្នក​គាំទ្រ​នា​ពេល​កន្លងៗ​មក​ដូច​ខាង​ក្រោម​៖​

១. Just love(I&II)

២. Square pegs

៣. Life made simple

៤. Handfuls of love

៥. Lady fan

៦. Golden faith

៧. My Unfair lady

នេះ​គ្រាន់​តែ​ជា​ការ​លើក​យក​មក​បង្ហាញ​ខ្លះ​ៗ​ប៉ុណ្ណោះ​តាម​ពិត​ Jessica Hsuan មាន​ស្នាដៃ​ជា​ច្រើន​ទៀត​ដែល​ត្រយង​មិន​បាន​លើក​យក​មក​បង្ហាញ​ ដូច្នេះ​តាមរយៈ​ទល្ហីករណ៍ខាង​លើ​នេះ​បាន​ស​បង្ហាញ​ឱ្យ​ឃើញ​ច្បាស់​ហើយ​ថា​ហេតុ​អ្វី​បាន​ជា​ស្ត្រី​នៅ​លីវ​វ័យ​៥១​ឆ្នាំ​រូប​នេះ​នៅ​តែ​អាច​ក្ដោប​បាន​តំណែង​ជា​តួ​ឯក​ស្រី​ទោះ​ជា​វ័យ​​កាន់​តែ​ជ្រេ​ក្ដី​។​

អត្ថបទ៖ ស្រាវជ្រាវ​

Telegram-Troryorng
Share.