អ្នក​គាំទ្រ​ភាគ​ច្រើន​អាច​នឹង​មិនបាន​ដឹង​ទេ​ថា​ តារា​ល្បី​លំដាប់​ជួរ​មុខ​របស់​ប្រទេស​កូរ៉េ​ខាង​ត្បូង​ដែល​ជា​សំណព្វចិត្ត​របស់​ខ្លួន​ធ្លាប់​ឆ្លង​កាត់​ការ​សម្ដែង​រឿង​បែប​ (១៨+) ឬ​ភាពយន្តបែបសិចស៊ី​ និង​ស្រើបស្រាល​។

សូមចុចអាន រាជិនី​​ទាំង៥៖ តួ​ឯក​ស្រី​កូរ៉េ​អាយុ​កាន់តែច្រើន​កាន់តែល្បី​ ​ក្ដោប​តំណែង​តួ​ឯក​ណែន​ដៃ​មិន​របូត​

អ្នក​គាំទ្រ​រឿង​ភាគ​កូរ៉េ​បាន​ស្គាល់​តារា​សម្ដែង​ប្រុស​ស្រី​ល្បីល្បាញ​របស់​កូរ៉េ​តាម​រយៈ​ការ​ទស្សនា​ភាពយន្ត​ភាគ​ K-Drama ដែល​ជា​ប្រភេទ​រឿង​ធ្វើ​ឱ្យ​បេះដូង​អ្នក​គាំទ្រ​រំភើប​ញាប់ញ័រ​ ហើយ​ជួន​កាល​បង្ហូរ​ទឹក​ភ្នែក​អស់​រាប់​សិប​ធុង​។ ប៉ុន្តែ​សម្រាប់​ភាពយន្ត​ខ្នាតធំ​ឯណោះ​វិញ​ តារា​កូរ៉េ​បាន​មាន​ឱកាស​បង្ហាញ​ពី​សមត្ថភាព​សម្ដែង​របស់​ខ្លួន​ដែល​ភាគ​ច្រើន​មិន​អាច​​នឹង​បាន​សម្ដែង​នោះ​ទេ​នៅ​ក្នុង​ភាពយន្តភាគ​កូរ៉េ​ជា​ទូទៅ។

សូមចុចអាន ហាម​អ្នក​ខ្សោយ​បេះដូង​មើល​៖ ឈុត​ថើប​​ពី​រឿង​ភាគ​​កូរ៉េ​​ចំនួន​ ​៥​ ដែល​ត្រូវ​បាន​ជ្រើសរើស​ជា​ឈុត​ថើប​រំជួល​អារម្មណ៍!

នៅ​ខាង​ក្រោម​នេះ​គឺជា​ឈ្មោះ​តារា​កូរ៉េ​មួយ​ចំនួន​ដែល​ជា​ហ៊ាន​លះបង់​ខ្លួន​សម្ដែង​ឈុត​ឆាក​ស្រើបស្រាល​ និង​សិចស៊ី​នៅ​ក្នុង​ភាពយន្ត​ខ្នាតធំ​ ដែល​ការ​សម្ដែង​ឈុត​ឆាក​អស់​ទាំង​នោះ​អាច​និយាយ​បាន​ថា​ខុស​ប្លែក​ពី​ចរិត​​តួ​អង្គ​ដែល​ពួក​គេ​បាន​សម្ដែង​រហូត​ដល់​១៨០​ដឺក្រ​។

១. ស្រីស្អាត Song Ji Hyo (A Frozen Flower 2008)

សមាជិក​ដ៏​សកម្ម​និង​លេចធ្លោ​ក្នុង​កម្មវិធី​ Running Man របស់​ទូរទស្សន៍ SBS គឺ​ជា​តារា​ស្រី​ដែល​ធ្លាប់​បង្ហាញ​ស្នាដៃ​សម្ដែង​រឿង​ភាគ​ល្បីៗ​ជា​ច្រើន​ដូច​ជា​ «Princess Hours» «Jumong» «Emergency Couple» និង «Was it Love» ប៉ុន្តែ​កេរ្តិ៍​ឈ្មោះ​របស់​តារា​ស្រី​រូប​នេះ​ចាប់​ផ្ដើម​ផ្ទុះ​បាន​នូវ​ការ​គាំទ្រ​តាមរយៈ​ការ​សម្ដែង​ជាមួយ​នឹង​តារា​ប្រុស​សង្ហា Jo In Sung ក្នុង​រឿង «A Frozen Flower» នៅ​ឆ្នាំ​ ២០០៨។
ភាពយន្ត​ខាង​លើ​នេះ​ក៏​កើត​មាន​មតិមិន​ពេញ​ចិត្ត​ច្រើន​ដែរ​ ដោយ​សារ​តែ​ឈុត​ឆាក​ សិចស៊ី​ និង​អាក្រាត​ ប៉ុន្តែ​សមី​ខ្លួន​បែរ​ជា​​និយាយ​ថា​ «ពេល​ដែល​ខ្លួន​សម្រេច​ចិត្ត​ថត​រឿង​នេះ​ ខ្លួន​អត់​មាន​បញ្ហា​ទេ​ចំពោះ​ឈុត​ឆាក​ស្រើបស្រាលទេ ទោះ​បូជា​រាង​កាយ​ច្រើន​ក៏​មិន​បញ្ហា​ដែរ ព្រោះ​តារា​ស្រី​រូប​នេះ​យល់​ឃើញ​ថា​ឈុត​ឆាក​ទាំង​អស់​នោះ​ គឺ​ជា​កូនសោរ​សំខាន់​សម្រាប់​ឱ្យ​អ្នក​ទស្សនា​មើល​ឃើញ​ពី​ភាព​ប្រែប្រួល​របស់​តួ​អង្គ​។ ដូច្នេះ​អ្វី​ដែល​តារា​ស្រី​រូប​នេះ​ផ្ដោត​គឺ​ទឹក​មុខ​របស់​ខ្លួន​ មិនមែន​សកម្មភាព​សម្ដែង​ដែល​ direactor ចង់​ឱ្យ​ខ្លួន​បង្ហាញ​នោះ​ទេ​»

២. បុរស​សង្ហា Gong Yoo (A Man and a Woman 2016)

តួ​ឯកប្រុស​ដ៏​ល្បីល្បាញ​ពីភាពយន្ត​ភាគ​ «Coffee Prince» និង «Goblin» មិន​ត្រឹម​តែ​ពូកែ​ធ្វើ​ឱ្យ​អ្នក​ទស្សនា​រលាយ​បេះដូង​នោះ​ទេ តែ​ក៏​ពូកែ​ធ្វើ​ឱ្យ​បេះដូង​អ្នក​ទស្សនា​លោត​ញាប់​ដូចគ្នា​ដែរ។ ពិសេស​បំផុតគឺ​ឈុត​ឆាក​ក្ដៅ​គគុក​ជាមួយ​នឹង​ដៃគូ​តារា​សម្ដែងស្រី​ Jeon Do Yeon ដោយ​រឿង​នេះ​អ្នក​ទាំងពីរ​ដើរ​តួ​ជា​បុរស​ម្នាក់​និង​ស្ត្រី​ម្នាក់​ បាន​រៀបការ​មាន​គ្រួសារ​រៀងៗ​ខ្លួន​ហើយ​បាន​មក​ជួប​គ្នា​នៅ​ Finland ហើយ​បង្កើត​បាន​ជា​ចំណង​ស្នេហា​ត្រូវ​ហាម​ឃាត់​មួយ​។ សម្រាប់​រឿង​នេះ​ជា​ភាពយន្ត​បែប​មនុស្សធំ​ដំបូង​របស់​ Gong Yoo លោក​បាន​ចែក​រំលែក​ថា ​៖ «ឈុត​លើ​គ្រែ​ពិបាក​ថត​ជាង​ឈុត​វ៉ៃតប់​គ្នា​។ ឈុត​បែបនេះ​ពិបាក​ថត​ព្រោះត្រូវ​ប្រើប្រាស់​កម្លាំង​ច្រើន​ ហើយ​ត្រូវ​មើល​ទៅ​ដូច​ធម្មជាតិ​ទៀត​ ពេល​យើង​ឆ្លងឆ្លើយ​គ្នា​ដែល​ត្រូវ​ការ​ប្រើប្រាស់​តិចនិក​ដូច​សម​ឈុត​វ៉ៃតប់​គ្នា​ដូច្នោះ​ដែរ​។​»

៣. Kim Go Eun (A Muse 2012)

តួ​ឯក​ស្រី​ដ៏​ល្បី​ដៃ​គូ​ដ៏​ស័ក្ដិ​សម​របស់​ Lee Min Ho ពី​ភាពយន្ត​ភាគ​ «The King: Eternal Monarch» ប៉ុន្តែ​រឿង​ដំបូង​ដែល​ធ្វើ​ឱ្យ​តារា​ស្រី​រូប​នេះ​ល្បីល្បាញ​ប្រៀបដូច​ផ្ទុះ​កំជ្រួច​នោះ​គឺ​រឿង​ «Guardian: The Lonely and Great God: Goblin» សម្ដែងជាដៃគូ​ Gong Yoo ប្រឡូក​ចូល​ក្នុង​វិស័យ​សម្ដែង​ដំបូង​តាម​រយៈ​ភាពយន្ត​មនុស្ស​ធំ (១៨+) មាន​ចំណង​ជើង​ថា​ «A Muse» ជា​​ភាពយន្ត​ដែល​និយាយ​ពី​អ្នក​និពន្ធ​វ័យ​ចំណាស់​បាន​ធ្លាក់​អន្លង់​ស្នេហ៍​ក្មេង​ស្រី​ជា​សិស្ស​វិទ្យាល័យ​ ហើយ​បាន​ចាប់​ផ្ដើម​និពន្ធ​សៀវភៅ​ពី​នារី​រូប​នេះ​។ ការ​ដែល​តារា​សម្ដែង​មុខ​ថ្មី​​ Kim Go Eun ទទួល​បាន​ឱកាស​សម្ដែង​ជា​តួឯក​ក្នុង​រឿង​នេះ​ វ៉ាដាច់​តារា​ស្រី​ល្បី​ឈ្មោះ​ក្នុង​រង្វង់​ភាពយន្ត​ខ្នាត​ធំ​ព្រោះ​តែ​រឿង​នេះ​និយាយ​ពី​ស្នេហា​ តណ្ហា​ និង​ការ​រក​ឃើញ​យុវវ័យ​ភាព​របស់​ខ្លួន​ឡើង​វិញ​របស់​បុរស​វ័យ​ចំណាស់​ម្នាក់​ដោយ​សារ​តែ​ស្រលាញ់​ក្មេង​ស្រី​ ដែល​សម​នឹង​វ័យ​របស់​តារា​រូប​នេះ​។ ការ​ហ៊ាន​លះបង់​ខ្លួន​សម្ដែង​ឈុត​ឆាក​លើ​គ្រែ​បាន​ធ្វើ​ឱ្យ​តារា​រូប​នេះ​ទទួល​បាន​ពាន​រង្វាន់​ជា​ច្រើន​ពី​តួ​អង្គ​ដែល​ខ្លួន​បាន​សម្ដែង​ បន្ថែម​លើ​នោះ​រឿង​នេះ​ក៏​បាន​បញ្ចាំង​នៅ​ក្នុង​កម្មវិធី​មហោស្រព​ភាពយន្ត​ New York Film Festival ផង​ដែរ។

៤. Song Seung Hoon (Obsessed 2014)

បុរស​សង្ហា​ Oppa ដែល​បាន​ឆក់​យក​បេះដូង​នារី​រាប់​សិប​នាក់​តាម​រយៈ​តួ​អង្គ​ដែល​លោក​សម្ដែង​ក្នុង​រឿង​ «Autumn in my heart» ក៏​ធ្លាប់​បាន​សម្ដែង​ភាពយន្ត​បែប​ (១៨+) កាល​ពី​ឆ្នាំ​២០១៤​ផង​ដែរ។ រឿង​នេះ​និយាយ​ពី​មេទាហាន​ម្នាក់​បានលួច​មាន​ទំនាក់ទំនង​ស៊ីជម្រៅ​ជាមួយ​នឹង​ប្រពន្ធ​កូន​ចៅ​របស់​ខ្លួន​។ រឿង​នេះ​តារា​សម្ដែង​ Song Seung Hoon ហ៊ាន​សម្ដែង​ឈុត​ក្ដៅ​សាច់ និង​អាក្រាត​កាយ​ជាមួយ​នឹង​ដៃគូ​តារា​សម្ដែង Im Ji Yeon។ លោក​ទទួល​ស្គាល់​ក្នុង​បទ​សម្ភាសន៍​មួយ​ថា​ លោក​ទទួល​សម្ដែង​រឿង​នេះ​មិនមែន​គ្រាន់​តែ​ចង់​សម្ដែង​អ្វី​ថ្មីៗ​ក្នុង​នាម​ជា​តារា​សម្ដែង​នោះ​ទេ​ ប៉ុន្តែ​លោក​ទុក​ចិត្ត​អ្នក​ដឹកនាំ ចំណែក​ក្រុម​ការងារ​ក៏​ល្អ​ដែរ។ ​ក្រៅ​ពី​ចរិត​តួ​អង្គ​ដែល​ធ្វើ​ឱ្យ​លោក​ចង់​សម្ដែង​ហើយ​នោះ​ ឈុត​ឆាក​លើ​គ្រែ​ក៏​សំខាន់​ដែរ​ ព្រោះ​វាបង្ហាញ​ពី​រឿង​រ៉ាវ​របស់​មនុស្ស​ពីរ​នាក់។

៥. Kim Soo Hyun (Real 2017)

ខុសគ្នាដាច់ស្រឡះ​ពី​តួអង្គ​បុរស​ភពផ្កាយ​ Do Min Joon ពី​ភាព​យន្តភាគ​ «សង្សារ​ខ្ញុំ​ជា​បុរសភពផ្កាយ​» និង​តួ​អង្គ​ដែល​មាន​អត្តចរិត​កំប្លែង​ គ្មាន​ពិសពុល​ជា​បុគ្គលិកទូរទស្សន៍នៅ​ក្នុង​រឿងភាគ​ «Producers» ចូលមក​ដល់​ភាពយន្ត​ខ្នាតធំ​ «Real» Kim Soo Hyun សម្ដែង​ជា​តួ​អង្គ​មួយ​ដែល​មាន​ចរិត​ខុស​ប្លែក​ពី​តួ​អង្គ​ដែល​គេ​បាន​សម្ដែង​យ៉ាង​ខ្លាំង។ នៅ​ក្នុង​រឿង​ «Real» លោក​​បាន​សម្ដែង​ជា​តួអង្គ​ជនល្មើស​និង​ជន​អន្ធពាល​ដែល​មាន​ឈ្មោះ​ថា​ Jang Tae Young ហើយ​រឿង​នេះ​បាន​ក្លាយ​ជា​រឿង​ផ្ទុះ​ការ​រិះគន់​និង​វិភាគ​ដោយ​សារ​តែ​ឈុត​ឆាក​អាក្រាតនិង​ឈុត​ឆាក​ក្ដៅ​គគុក​រវាង​តារា​រូប​នេះ​និង​ដៃ​គូ​សម្ដែង​ Sulli ថែម​ទាំង​ត្រូវបាន​អ្នក​ Reviews ដាក់ពិន្ទុ​ឱ្យ​ទាប​ រហូត​ធ្វើ​ឱ្យ​សមី​ខ្លួន​បាន​បង្ហាញ​ចំណាប់​អារម្មណ៍​នៅ​ក្នុង​កម្មវិធី​សន្និសីទ​កាសែតថា​៖ «តួ​អង្គ​ដែល​លោក​សម្ដែង​គឺជា​អត្តចរិត​មួយ​លោក​រង់ចង់​សម្ដែង​ជា​យូរ​មក​ហើយ លោក​បាន​និយាយ​ថាលោក​ភ័យ​ផង​និង​រន្ធត់​ផង​ លោក​ដឹង​ថា​រឿង​នេះ​អាច​នឹង​មិន​ត្រូវ​ចិត្តអ្នក​គ្រប់​គ្នា​ លោក​សង្ឃឹម​ថា​អ្នក​ទស្សនា​នឹង​គាំទ្រ​​ហើយ​ស្រលាញ់​ភាពយន្ត​ដែល​លោក​សម្ដែង​មួយ​នេះ​»។ សំណាងដែរ​ដែល​ Kim Soo Hyun អាច​ឆ្លង​ផុតកាត់​ដំណាក់​កាល​ដ៏​អាក្រក់​បំផុត​នៅ​អាជីព​សម្ដែង​របស់​លោក​ ហើយអាច​ត្រលប់​មក​បង្ហាញ​វត្តមាន​សម្ដែង​រឿង​ភាគ​ប្រកប​ដោយ​ជោគជ័យវិញ​តាម​រយៈ​រឿង​ «It’s Ok not to be Okay»។

Telegram-Troryorng
Share.