ភ្នំពេញ ៖ រថយន្តស្ទូចដឹកដែកទំងន់៥តោនមួយគ្រឿង បើកបរមិនបានមើលប៉ារ៉ាស់ហាមឃាត់រថយន្តឆ្លងកាត់ ស្ពានបាឡេ បណ្ដាលអោយបាក់អស់មួយណាត់ ស្តិតនៅស្ពានបាឡេ សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវរាជធានីភ្នំពេញ​ នៅរសៀលថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ២០ ២១។

បើតាមប្រភពពីកន្លែងកើតហេតុបានអោយដឹងថា មុនពេលកើតហេតុគេឃើញរថយន្តស្ទូចដឹកដែកមួយគ្រឿងទំងន់៥តោន ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 3F-7861 បើកបរដោយបុរសម្នាក់ ទិសដៅពីលិចមកកើត លុះដលចំណុចកើតហេតុ បានបុកជាមួយប៉ារ៉ាស់ដាក់ហាមឃាត់រថយន្ត​​ខ្ពស់ៗឆ្លងកាត់បាក់មួយកំណាត់ ហើយបានព្យាយាមបើរត់តែត្រូវបានកម្លាំងសមត្ថកិច្ចនិងសន្តិសុខយាមស្ពានឃាត់បាននៅត្រឿយខាងកើតស្ពាន។

ក្រោយកើតហេតុកម្លាំងសមត្ថកិច្ចជំនាញចរាចរណ៍ខណ្ឌឬស្សីកែវបានចុះមកពិនិត្យរួចយករថយន្តរក្សារទុកដើម្បីរងចាំភាគគីខាងរថយន្តដោះស្រាយសំណងពេលក្រោយ៕

Share.