សត្វទន្សាយត្រូវបានគេស្គាល់ថា ជាសត្វស្លូតត្រង់ ឆ្លាត និងជាសត្វចិញ្ចឹមដ៏ពេញនិយមបំផុតក្នុងចំណោមសត្វចិញ្ចឹមផ្សេងៗទៀត។ លើសពីនេះសត្វទន្សាយគឺជា សត្វដែលស៊ីតែចំណី និង បន្លែ ប៉ុន្ដែមិនចេះស៊ីសាច់ជាអាហារទេ។ សត្វទន្សាយ មានអាយុវែងបំផុតត្រឹម ១០ឆ្នាំ ទៅ ១២ឆ្នាំ។ វាជាសត្វដែលខ្លាចសំឡេងខ្លាំង ជាពិសេសវាក៏ជាសត្វដែលពិបាកចិញ្ចឹមផងដែរ។ តើគួរចិញ្ចឹមបែបណា ដើម្បីឲ្យទន្សាយមានសុខភាពល្អ និង អាយុវែង?

អាហារ ៖ ជាគន្លឹះនៃការលូតលាស់ល្អសម្រាប់ទន្សាយ អាហារគួរតែគ្រប់ដណ្ដប់យ៉ាងពេញលេញនូវតម្រូវការរបស់ពូកគេ។ អាហារដែលទន្សាយស៊ីមានដូចជា៖ រុក្ខជាតិព្រៃ ផ្លែឈើ ចំណី ស្មៅ ហៃ បន្លែដូចជាការ៉ុត ត្រកួន បន្លែដែលមានសារធាតុរ៉ែ….ល។

បរិយាកាស​​ ៖ ទន្សាយជាសត្វដែលចូលចិត្តសេរីភាព ជាពិសេសវាមិនចូលចិត្តឲ្យមានមនុស្សនៅក្បែរច្រើនឡើយ វាចូលចិត្តលោតទៅរកកន្លែងតូចចង្អៀតដើម្បីលាក់ខ្លួន តែសត្វនេះចូលចិត្តកន្លែងណាដែលត្រជាក់។

ម៉ាស្សា ៖ ឧស្សាហ៍ម៉ាស្សាឲ្យទន្សាយដើម្បីឲ្យការលូតលាស់របស់វាមានភាពប្រសើរ ហើយថែមទាំងមានសុខភាពល្អ អ្នកអាចម៉ាស្សាលើខ្លួន និង ទាញដៃជើងវាថ្នមៗ។

អនាម័យ ៖ ទន្សាយគឺជាសត្វដែលត្រូវការកន្លែកស្អាត ឧស្សាហ៍សម្អាតទ្រុងរបស់វាជាប្រចាំប្រសិនបើអ្នកមិនសូវសម្អាតខ្លួនប្រាណវាអាចនឹងឆាប់ងាប់ ជាទូទៅបើតាមក្រុមអ្នកស្រលាញ់សត្វទន្សាយបានប្រាប់ថា អ្នកត្រូវសម្អាតសត្វទន្សាយយ៉ាងតិច ២ ទៅ ៣ដង ក្នុង១ថ្ងៃ​ ដើម្បីកុំឲ្យវាមានក្លិនស្អុយ។

+ ចំណាំ៖ សត្វទន្សាយ គឺសត្វដែលអាចខាំសម្លាប់កូនខ្លួនឯងបន្ទាប់ពីកើតរូច ប្រសិនបើម្ចាស់មិនដាក់ទឹកឲ្យផឹក ព្រោះតែទន្សាយស្រេកទឹក ឬ​ខ្វះជាតិរ៉ែ បន្ទាប់ពីបង្កើតកូនរួច។ ទន្ទឹមនឹងនេះ ទន្សាយមេកើតកូនដំបូង​​រមែង​អៀនច្រើន ដែលម្ចាស់​ត្រូវ​ចាប់​កូន​ឲ្យ​បៅមេ ហើយ​ត្រូវបំបែក​បាចេញ ព្រោះ​អាច​បា​លោតជាន់​បណ្ដាល​ឲ្យ​កូន​ងាប់​ជាដើម៕​

ប្រភព៖ លោក ប៊ិន បុណ្ណា និង អត្ថបទស្រាវជ្រាវ

Telegram-Troryorng
Share.