ស្រីស្អាត​ អាង សុជាតា និងអ្នកម្ដាយ​ សឿនផាន ផាភួង បាន​បង្ហាញ​ឈុត​សំលៀកបំពាក់​ប្រពៃណី​ជាតិ​យ៉ាងស្អាត​និង​គួរឱ្យស្រលាញ់​នៅ​លើ​បណ្ដាញ​សង្គម​ដើម្បី​អម​អរ​ក្នុង​ឱកាស​បុណ្យ​ភ្ជុំ​បិណ្ឌ ហើយ​ទទួល​បាន​ការ​សរសើរ​យ៉ាង​ច្រើន​ថា​​ពីរ​នាក់​ម្ដាយ​កូន​ជា​តារា​សម្ដែង​កំពុង​ឡើង​កូដ​ស្រស់ស្អាត​ទាំង​គូ​តែ​ម្ដង​។

យោង​តាម​ការ​បង្ហោះ​របស់​អ្នក​ម្ដាយ​ដ៏​ស្រស់​ស្អាត​ទោះ​ជា​ពេល​នេះ​កូន​ក្រមុំ​ធំ​ស្មើ​នឹង​ខ្លួន​ អ្នក​នាង​ សឿនផាន ផាភួង​ លើ​ផេក​របស់​ខ្លួន​ដោយ​តុប​តែង​ខ្លួនជាមួយ​នឹង​សំលៀកបំពាក់​ឈុត​ប្រពៃណី​ជាតិ​ខ្មែរ​យ៉ាង​ស្រស់​ស្អាត​ រហូត​ហ្វេន​ៗ​ចូល​មក​សរសើរ​គ្រប់​គ្នា​ រហូត​មាន​អ្នក​ខ្លះ​ហ៊ាន​និយាយ​លេង​សើច​ថា​ «អ្នក​ម្ដាយ​ស្រស់​ស្អាត​ជាង​កូន​ថែម​ទៀត​ផង​»។

ខាង​ក្រោម​នេះ​គឺជា​សំណេរ​ទាំង​ស្រុង​របស់​អ្នក​នាង​ សឿនផាន ផាភួង​ នៅ​ផេក​របស់​អ្នក​នាង​ដែល​បាន​បង្ហោះ​នៅ​ថ្ងៃ​ទី​២៨ ខែ​កញ្ញា​ ឆ្នាំ​២០២១ ​នេះ៖

«ក្នុងឱកាសភ្ជុំបិណ្យនេះនាងខ្ញុំនិងកូនស្រីសូមលេីកម្រាមដៃ១០🙏🏻ជូនពរដល់ពុកម៉ែ ពូមីង បងប្អូន កូនក្មួយទាំងអស់🌼សូមអោយជួបតែសេចក្ដីសុខ សុខភាពបរិបូណ៌ លុយហូរចូលដូចទឹក 🙏🏻 សូមអោយមានសេចក្ដីសុខទាំងផ្លូវចិត្តនិងផ្លូវកាយ💗សូមអោយជៀសផុតពីជំងឺទាំងឡាយផងចុះ🙏🏻🙏🏻🙏🏻»

Telegram-Troryorng
Share.