ចាត់​ទុក​ជា​រឿង​ស៊យ​មួយ​ដែរ​សម្រាប់តារា​សម្ដែង​ស្រី​រូប​រីស្រស់​សំបុរ​ស្រអែម​ស្រស់​សមជានារី​ខ្មែរ​កញ្ញា​ រឿន ណាត ដែល​ត្រូវ​បាន​អ្នក​រិះគន់​បន្ត​តាម​វាយ​ប្រហារ​ម្ដង​ហើយ​ម្ដង​ទៀត​ពាក់ព័ន្ធ​នឹង​ឈុត​ដែល​ខ្លួន​ស្លៀក​ រហូត​បង្កើត​បានជា​សង្គ្រាម​ទឹកមាត់​លើ​បណ្ដាញ​សង្គម​រ Facebook វាង​អ្នក​គាំទ្រ​កញ្ញា​ និង​អ្នក​មិន​ពេញ​ចិត្ត​ការស្លៀកពាក់របស់​កញ្ញា​។

រូបភាពពីហ្វេសប៊ុក (Facebook)

កាល​ពី​ពេល​ថ្មីៗ​នេះ​កញ្ញា​ រឿន ណាត​ បាន​ថត​រូប​បង្ហោះ​លើ​បណ្ដាញ​សង្គម​​ ប៉ុន្តែ​បែរ​ជា​ត្រូវ​ក្រុម​អ្នក​រិះគន់​ចូល​មក​ឌឺដងផ្លែផ្កាថា​កញ្ញា​ថា​បាន​ធ្វើ​ឱ្យ​ខូច​ទំនៀម​ទំលាប់​ប្រពៃណី​​ដ៏​ល្អ​ផូរផង់​របស់​ជាតិ​ ដោយ​ការ​បង្ហាញ​នូវ​រូប​ភាព​មិន​សមសួន​ ដែល​ជះ​ឥទ្ធិពល​ដល់​យុវវ័យ​ជំនាន់​ក្រោយ​។ យ៉ាង​ណា​មិញ​ក៏​មាន​ក្រុម​អ្នក​គាំទ្រ​កញ្ញា​ រឿន ណាត បាន​ចេញ​មក​កាត់​ត​រូបភាព​កញ្ញា​ ស្លៀក​ឈុត​បុរាណ​ប្រពៃណី​ខ្មែរ​ មកជំនួស​វិញ​ហើយ​សួរ​ត្រលប់​ទៅ​អ្នក​រិះគន់​ថា «មក​លេង​សមុទ្រ ចង់​ឱ្យ​ស្លៀក​ក្បិន​ សំពត់​បត់​ឬ​ក៏​យ៉ាងណាដែរ?»

ក្រោយ​មក​រឿងរ៉ាវ​ចម្រូងចម្រាស់​ឈុត​ដែល​អតីត​ Miss Universe Cambodia នេះ​ស្លៀក​ក៏​ស្ងប់ស្ងាត់​ទៅវិញ​ រហូត​មក​ដល់​ថ្ងៃ​ទី​អង្គារ​ទី ​២៨ ខែ​កញ្ញា ឆ្នាំ​២០២១ ស្រាប់​តែ​ផ្ទុះ​ចេញ​នូវ​រឿងរ៉ាវ​ដដែល​ជា​ដដែល​នេះ​សារ​ជា​ថ្មី​ម្ដង​ទៀត​ ដោយ​លើក​នេះ​គឺ​​ធ្វើ​ការ​រិះគន់​ទៅ​លើ​តារា​ស្រី​រូប​នេះ​ចំពោះ​ឈុត​អង្កាំពណ៌​មាស​ដែល​មើល​ទៅ​ប្រៀបដូច​ជា​ការ​បញ្ចេញ​សាច់​ខ្ចី​ទាំងស្រុង។ ក្នុង​នោះ​ត្រយង​ដកស្រង់​មួយ​មតិ​មួយ​មក​ចែក​រំលែក​ដូច​ខាង​ក្រោម​នេះ​៖

«សម្រេចថាយ៉ាងម៉េចឲ្យពិតប្រាកដនេះ? ចង់ឲ្យអញស្លៀកពាក់ឈុតបុរាណ1លានឈុតក៏អញស្លៀកបានដូចនាងដែរ តែអ្វីដែលសំខាន់តម្លៃនាងនោះវាគ្មាន ទោះនាងស្លៀកឈុតបុរាណរាប់រយរាប់លានឈុតក៏នៅតែអត់តម្លៃ កុំយកសំបកក្រៅជាឈុតបុរាណមកបាំងមុខតាមពិតថោកទេ របស់២មួយរយ មកបោកពួកល្ងង់ៗថា ១មួយមុឺន ទុកបោកកូនខ្មែរមួយចំនួនដែលល្ងីល្ងឺទៅ ហាសហា»

រូបភាពពីហ្វេសប៊ុក (Facebook)

មិន​ខុស​ពី​រាល់​ដង​ហ្វេន​របស់​កញ្ញា​ រឿន ណាត​ បាន​បន្ត​ចេញ​មក​ការពារ​អាយដលសម្លាញ់​របស់​ខ្លួន​ ដោយ​បាន​លើក​ឡើង​ជា​អំណះអំណាង​ថា​នោះ​គឺ​ជា​ឈុតអាវ​ស្បែក​ពណ៌សាច់​តែ​ប៉ុណ្ណោះ​ ខណៈ​អ្នក​មួយ​ចំនួន​ទៀត​បាន​លើក​ឡើង​ថា​នេះ​ជា​សម័យ​អ្វី​ទៅ​ហើយ​ សូម​ឱ្យ​មាន​ការ​ចិត្ត​ឱ្យ​ទូលាយ​ទើប​មាន​ការ​អភិវឌ្ឍ ឯ​អ្នក​ខ្លះ​ទៀត​បាន​លើក​ឡើង​ឈុត​ប្រកួត​លក្ខណៈ​អន្តរជាតិ​ តើ​ឱ្យ​ស្លៀក​សារ៉ុង​ទៅ​ប្រកួត​មែនដែរទេ?

ត្រយង​បាន​ធ្វើ​ការ​ទំនាក់ទំនង​ទៅ​កាន់​កញ្ញា​ រឿន ណាត​ ​សុំ​ការ​បកស្រាយ​បំភ្លឺ​ជា​ពិសេស​គឺ​ចំណាត់​ការ​តាម​ផ្លូវ​ច្បាប់​ ដូច​ដែល​អ្នក​គាំទ្រ​របស់​កញ្ញា​បាន​ពន្យុះ​ឱ្យ​កញ្ញា​ប្ដឹង​ទៅ​កាន់​តុលាការ​ ដើម្បី​ឱ្យ​បុគ្គល​មួយ​ចំនួន​មាន​ការ​រាងចាល​ខ្លះ​ ប៉ុន្តែ​មិន​មាន​ការ​ឆ្លើយ​តប​ពី​កញ្ញា​នោះ​ឡើយ​៕

Telegram-Troryorng
Share.