Song Hye Kyo ហៅ​ ហាន់ ជីអ៊ុន​ និងប្រុសស្អាត​ Yoo Ah In គឺ​ជា​មិត្ត​ភក្ដិ​ដែល​រាប់​អាន​គ្នា​យ៉ាង​ល្អ​ ក្នុងឋានៈមិត្តភក្ដិ​ Yoo Ah In ​បាន​បង្ហាញ​ការ​គាំទ្រ​ចំពោះ​ Song Hye Kyo និង​ ក្រុម​ការងារ​ថត​រឿង​ថ្មីរបស់​នាង​​។ តើ​អ្នក​គាំទ្រ​ចង់​ដឹង​ទេ​ថា​តារា​ប្រុស​រូប​សង្ហា​ម្នាក់​នេះ​ផ្ញើ​របស់​អ្វី​ទៅ​ឱ្យ​ហាន់​ជីអ៊ុន​?

កាល​ពី​ថ្ងៃ​ទី ​១​ ខែ​ឧសភា ​ម្សិលមិញ​ Song Hye Kyo បាន​បង្ហោះ​ Story នៅ​លើ​ IG របស់​ខ្លួន​ព្រម​ទាំង​មួយ​​រូប​ថត​​ឡាន​កាហ្វេ​និង​សំណេរ​ខ្លី​ថា​៖ «អរគុណ​លោក​ Hong Sik » ​​។ រូបភាព​នោះ​បង្ហាញ​ពី​​ឡាន​ដឹក​កាហ្វេ​លក់​មួយ​គ្រឿង​យក​ទៅ​ដាក់​បញ្ឈរ​​នៅ​ទីតាំង​ថត​រឿង​ «Now, We Are Breaking Up» រឿង​​ភាគ​ថ្មី​ដែល​សម្ដែង​ដោយ Song Hye Kyo Jang Ki Yong, Choi Hee Seo Kim Joo Heon , Sehun (ក្រុម EXO) និង Yura (Girl’s Day)។

ដោយ​នៅលើ​ឡាន​មាន​ចង​បាដា​៖ «ស្រលាញ់​កញ្ញា Song Hye Kyo សូម​មាន​អាយុ​យឺនយូរ​» ​ពាក្យ​ជូនពរ​ពី​ Uhm Hong Sik​ ជា​ឈ្មោះ​ពិត​របស់​ Yoo Ah In

Song Hye Kyo និង Yoo Ah In រាប់​អាន​និង​ស្និទ្ធស្នាល​គ្នា​យូរ​ឆ្នាំ​ ហើយ​តែងតែ​មាន​របស់​ផ្ញើ​គ្នា​ទៅវិញ​ទៅ​មក​​ដើម្បី​បង្ហាញ​ពី​ការ​គាំទហរ​នៅ​ពេល​អ្នក​ទាំង​ពីរ​មាន​ Project ថ្មីៗ ទោះ​បី​ជា​អ្នក​ទាំង​ពីរ​មិន​ដែល​ធ្លាប់​បាន​សម្ដែង​រឿង​ជាមួយ​គ្នា​ក្ដី​។

រឿង​ថ្មី​ដែល​អ្នក​គាំទ្រ​សង្ស័យ​ថា​ទំនង​ជា​ថត​តាម​សាច់​រឿង​ពិត​នៃ​ស្នេហា​បែក​បាក់​របស់ Song Hye Kyo និង អតីតស្វាមី Song Joong Ki ដែល​មាន​ចំណង​ជើង​ថា​ «Now,We Are Breaking Up» បានកំណត់​ចាក់​បញ្ចាំង​នៅពាក់កណ្ដាល​ឆ្នាំ​២០២១​នេះ​នៅ​លើ​កញ្ចក់​ទូរទស្សន៍​ SBS ៕

Share.