គណនី​ហ្វេសប៊ុក (Account Facebook) ​របស់​តារា​ចម្រៀង​ប្រចាំ​ផលិតកម្ម​ ហង្សមាស និង​រស្មី​ហង្សមាស​ អ្នក​នាង សួស វីហ្សា ត្រូវ​បាន​ជន​អនាមិក​លួច (Hack) យក​ទៅ​ក្ដោបក្ដាប់​ព្រម​ទាំង​ផ្ញើ​សារ​ទៅ​ខ្ចី​ប្រាក់​ពី​បុគ្គល​ល្បី​ៗ​មួយ​ចំនួន​ផង​ដែរ​។

យោង​តាម​គណនី​ហ្វេសប៊ុក​លោក​ Tommy ស្វាមី​របស់​អ្នក​នាង​ សួស​ វីហ្សា បាន​ប្រកាស​​ជា​ផ្លូវ​ការ​ថាគណនី​របស់​ភរិយា​​លោក​​​ត្រូវ​បានជន​ខិលខូច​យក​ទៅ​ក្ដោបក្ដាប់​បាត់​ហើយ​ ដូច្នេះ​សូមឱ្យ​សាធារណជន​មេត្តា​ជ្រាប និង​កុំ​ឆ្លើយ​តប​ឱ្យ​សោះ​ប្រសិន​បើ​ឃើញ​គណនី​នោះ​ឆាត​ទៅ​កាន់​ខ្លួន​​ព្រម​ទាំង​ស្នើ​សុំ​ឱ្យ​ចែក​រំលែក​ព័ត៌មាន​មួយ​នេះ​បន្ត​ផង​។

«ជំរាបសួរបងប្អូន សូមប្រកាសថា ពេលនេះAccount Facebook របស់ប្រពន្ធខ្ញុំត្រូវបានជនថោកទាប Hackយកទៅបាត់ហេីយ🙏ដូច្នេះ បេីឃេីញវាឆាតទៅសូមកុំឆ្លេីយតបជាមួយវា🙏យេីងខ្ញុំសុំមិនទទួលខុសត្រូវទេ 🙏សូមបងប្អូនជួយShareផង🙏»

ជន​ខិលខូច​ដែល​ក្ដោបក្ដាប់​គណនី​របស់​អ្នក​នាង​ សួស វីហ្សា បាន​ធ្វើ​ការ​ទំនាក់ទំនង​ទៅ​កាន់​បុគ្គល​មួយ​ចំនួន​ដើម្បី​សុំ​ខ្ចី​ប្រាក់​ដោយ​ក្នុង​នោះ​មាន​អ្នក​នាង​ Kaka Kh Australia ជន​នោះ​បាន​ខ្ចី​អ្នក​នាង​ចំនួន​ ១០០០​ដុល្លារ​ ខណៈ​ជន​អនាមិក​ដែល​មិន​អាចបោក​អ្នក​នាង​ Kaka បាន​សម្រេច​ព្រោះ​អ្នក​នាង​បាន​ដឹង​ពី​កល​ល្បិច​ ក៏​បាន​បន្ត​ទៅ​បោកអ្នក​នាង​ ពេជ្រ សោភា Telegram-Troryorng

Share.