តារា​សម្ដែង​រូប​សង្ហា Pong Nawat បាន​​បោះ​ជំហ៊ាន​ទទួល​តួនាទី​ DJ វិទ្យុ​លើក​ដំបូង​ក្នុង​ជីវិត​ក្នុង​កម្មវិធី​មួយ​ដែល​មាន​ឈ្មោះ​ថា​ «พุธทอล์ค พุธโทร» ឬ​ ប្រែ​ជា​សាមញ្ញា​ជា​ខេមរភាសា «ពុធ Talk ពុធ Call» របស់​ស្ថានីយ​វិទ្យុ​មួយ​របស់​ថៃ​ចាប់​ដៃ​គូ​ជាមួយ​នឹង​មិត្ត​សម្លាញ់​ Tonhorm Sakuntala និង​ DJ OUNG ដើរ​តួនាទី​ជា​ទីប្រឹក្សា​ដោះស្រាយ​បញ្ហា​របស់​អ្នក​ស្ដាប់​ដែល​បាន​ខល​ចូល​មក​កាន់កម្មវិធី​ ដោយ​អ្នក​ដែល​ជួប​បញ្ហា​បាន​ខល​ចូល​មក​ដំបូង​គឺ​ជា​អ្នក​មាន​បញ្ហា​ប្រុស​ព្រាន​ ម្ដង​នេះ​ប្រិយមិត្ត​អ្នក​ស្ដាប់​បាន​ផ្ដោត​ការ​ចាប់​អារម្មណ៍​ជា​ពិសេស​ ព្រោះ​​អ្នក​គាំទ្រ​ដឹង​ច្បាស់​​ណាស់​ថា​ Pong Nawat គឺជា​តារា​សម្ដែង​ជាប់​ឈ្មោះ​ជា​ព្រាន​នារី​ច្រើន​ឆ្នាំ​មក​​ហើយ​។

មក​ដល់​ចំណុច​នេះ​តារា​សម្ដែង​វ័យ​ឈាន​ចូល​ក្បាល​៤ ប៉ុន្តែ​រូប​សម្បត្តិ​និង​សមត្ថភាព​របស់​លោក​នៅ​តែ​ធ្វើ​ឱ្យ​លោក​ក្ដោប​បាន​ឱកាស​សម្ដែង​ជា​តួ​ឯក​ប្រុស​គ្រប់​រឿង​ភាគ​ថ្មី​បាន​​ពោល​ថា​៖ «បញ្ហានេះ​មិន​សូវ​ឆ្ងាយ​ខ្លួន​ប៉ុន្មាន​ទេ» ពំនោល​របស់​លោក​បានទាក់ទាញ​ខមមិន​យ៉ាង​ច្រើន​ រហូត​សមី​ខ្លួនផ្ទាល់​ពោល​កែ​ខ្លួនថា​ «ដែល​ខ្ញុំ​និយាយ​ថា​មិន​ឆ្ងាយ​ពី​ខ្លួន​ ព្រោះ​ខ្ញុំ​ច្រើន​តែ​សម្ដែង​ជា​តួអង្គ​ព្រាន​នារី​ច្រើន​រឿង​ តែ​ថ្ងៃ​សុំ​ផ្ដល់​យោបល់​ក្នុង​នាម​ជា​បុរស​ម្នាក់​»​

គួរ​ដឹង​ថា​កម្មវិធី​វិទ្យុដែល​អ្នកកំលោះ​ Pong Nawat បាន​ចូលរួម​ជាមួយ​ជា​ DJ កិត្តិយស​ជំនួស​ DJ Phuak Pongsatorn ដែល​ជា​ DJ ប្រចាំ​កម្មវិធី​នោះ​មាន​ផ្សាយ​រៀងរាល់ថ្ងៃ​ពុធ វេលា​ម៉ោង​៣​រសៀល​ដល់​ម៉ោង​៥​ល្ងាច​ តាម​រយៈ​ Facebook EFM Station និង​ Youtube AtimeOnline ៕

Telegram-Troryorng
Share.