នៅ​ថ្ងៃ​ទី​២៩ ខែ​កញ្ញា​ ឆ្នាំ​២០២១ នេះ​ តារា​ចម្រៀង​ប្រចាំ​ផលិតកម្ម​ថោន​ កញ្ញា បាន​ មុន្នីល័ក បាន​ចែក​រំលែក​ឱ្យ​ដឹង​ថា​ក្មួយ​ស្រី​តូច​របស់​ខ្លួនដែល​មាន​ដុង​សិល្បៈ​តាំង​ពីតូច​ បាន​ចេញ​ថត​បទ​ចម្រៀង​ទីមួយ​ជា​បទ​របស់​កញ្ញា​​ផ្ទាល់​តែម្ដង​។

បើ​មើល​តាម​​របៀប​នៃ​ការ​តុបតែង​ខ្លួនក្នុង​បទចម្រៀង​ដែល​តារា​ស្រី​រូប​នេះ​បាន​បង្ហោះ​ចែក​រំលែក​ឱ្យ​ហ្វេន​ៗ​បាន​ឃើញ​​នៅ​លើ​បណ្ដាញ​សង្គម​ ​អាច​ជា​បទ​ចម្រៀង​សម្រាប់​ត្រៀម​អបអរ​ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ​ប្រពៃណី​ជាតិ​ក៏​​ថាបាន​ដែរ​។ នៅ​ក្នុង​​សំណេរ​ដែល​តារា​ស្រី​រូប​នេះ​បាន​បង្ហោះ​បាន​ពោល​រៀបរាប់​សរសើរ​ក្មួយ​ស្រី​របស់​ខ្លួន​​យ៉ាង​ខ្លី​ថា​៖

«ចេញថតហេីយ បទទីមួយសំរាប់ក្មួយម៉ាក់មីង ចាប់ផ្ដេីមសម្ដែងពីអាយុ6ឆ្នាំក្មួយខ្ញុំ ដុងពីកំណេីត កាត់រកម៉ាក់មីង😁😘( ថតMV)»

ក្រោយ​តារា​ចម្រៀង​-តារា​សម្ដែង​ស្រីរូប​នេះ​បាន​បង្ហោះ​រូប​ភាព​ក្រៅ​ឆាក​ដែល​រូប​ខ្លួន​និង​ក្មួយ​ស្រី​សម្ដែង​នោះ​ក៏​មាន​មិត្ត​ភក្ដិ​ក៏​ដូច​ជា​អ្នក​គាំទ្រ​ចូល​មក​សរសើរ​ម្ដាយ​មីង​និង​ក្មួយ​ស្រី​មួយ​គូ​​នេះ​ថា​ស្អាត​និង​គួរ​ឱ្យ​ស្រលាញ់​ដូច​គ្នា​៕

Telegram-Troryorng
Share.