​សញ្ញា​ Blue Verify កំពុង​ក្លាយ​ជា​ទី​ចាប់​អារម្មណ៍​សម្រាប់​បុគ្គល​ល្បីៗ បច្ចុប្បន្ន​នេះ​ ព្រោះ​មាន​តារា​សម្ដែង តន្ត្រី​ករ និង​ផលិតកម្ម​បាន​ព្យាយាម​ស្នើសុំ​សញ្ញា​នេះ​ដាក់​នៅ​លើ​ផេក​ឬ​ឈ្មោះ​របស់​គេ​នីមួយ​ៗ ដោយ​សារ​​សញ្ញា​នេះ​គឺជា​សញ្ញា​បញ្ជាក់​អត្តសញ្ញាណ​ថា​បុគ្គល​ឬ​គណនី​មួយ​នោះ​ពិត​ប្រាកដ​ឥត​ក្លែង​បន្លំ​។

ងាក​មក​ប្រទេស​កម្ពុជា​ឯណេះ​វិញ​ក៏​មាន​សិល្បករ​ ក្រុមហ៊ុនសិល្បៈ​ ផលិតកម្ម​ជា​ច្រើន​បាន​ទទួល​សញ្ញា​ Blue Verify នេះ​ដើម្បី​បញ្ជាក់​ពី​សមាសភាពពិត​របស់​ខ្លួន​ យ៉ាង​ណាមិញ​នៅ​ក្នុង​ចំណោម​បវរកញ្ញា​ទាំងអស់​របស់​កម្ពុជា​មាន​តែ​ពីរ​រូប​ប៉ុណ្ណោះ​ដែល​ទទួល​បាន​សញ្ញា​ Blue Verify ទទួល​ស្គាល់​ពី​ក្រុមហ៊ុន​ហ្វេសប៊ុក​។

បវរកញ្ញា​ដំបូង​គេ​ដែល​ទទួល​បាន​សញ្ញា​នេះ​គឺ​កញ្ញា​ ប៊ី សុធារី (Sotheary Bee) Miss Charm Cambodia 2021 ដោយ​កញ្ញា​មាន​ចំនួន​អ្នក​ Follow ចំនួន​ 156K (គិត​ត្រឹមព្រឹក​ថ្ងៃ​ទី​៣០ ខែកញ្ញា​ ឆ្នាំ២០២១)ខណៈ​កាល​ពី​ថ្ងៃ​ទី​២៩​ខែ​កញ្ញា​ឆ្នាំ​២០២១ ម្សិលមិញនេះ​ បវរកញ្ញា​ឯក​ទីពីរ​ដែល​ទទួល​បាន​សញ្ញា​សម្គាល់​ Blue Verify ពី​ហ្វេសប៊ុក​ដូច​គ្នា​ដែរ​នោះ​គឺ​កញ្ញា​ រ៉េត សារិតា (Sarita Reth) Miss Universe Cambodia 2020 ដោយ​​កញ្ញា​មាន​ចំនួន​ Follow 285k នៅ​លើ​ហ្វេសប៊ុក​ចំនួន​ (គិត​ត្រឹមព្រឹក​ថ្ងៃ​ទី​៣០ ខែកញ្ញា​ ឆ្នាំ២០២១)។

តើ​សញ្ញា​ Blue Verify គឺ​ជា​អ្វី? ការពិត​ (Blue Verify) ឬ​ The Blue Tick មាន​ដើម​កំណើត​ដំបូង​នៅ​លើ​ Twitter គឺ​ជា​សញ្ញា​មួយ​បញ្ជាក់​ថា​គណនី​ twitter នោះ​គឺ​ជា​គណនី​ពិត​ប្រាកដ​។ ភាគច្រើន​គណនី​​ដែល​មាន​សញ្ញា​ Blue Tick នេះ​គឺ​សិល្បករ,អ្នក​នយោបាយ​,​ និង​ស្លាក​សញ្ញា​ល្បី​ៗ ដើម្បី​បង្ហាញ​ថា​ពួក​គេ​គឺជា​អ្នក​ណា។

ក្រោយ​មក​សញ្ញា​នេះ​ត្រូវ​បាន​បណ្ដាញ​សង្គម​ធំៗ​យក​ទៅ​ប្រើប្រាស់​ដើម្បី​ជា​មធ្យោបាយ​បង្ហាញ​ឬ​ប្រាប់​ថា​គណនី​របស់​សិល្បករ​និង​បុគ្គល​ល្បីៗ​ ក៏​ដូច​ជា​ស្លាក​សញ្ញា​ផលិត​ផល​នោះ​គឺជា​របស់​ពិត​៕

Telegram-Troryorng
Share.