សុនខញីមួយក្បាលទទួលបានកំណត់ត្រាពិភពលោកហ្គីនណេស ដោយសារតែមានត្រចៀកវែងជាងគេបំផុតលើពិភពលោក។
សុនខញីដ៏ស្រស់ស្អាតនេះមានឈ្មោះថា លូៗ អាយុ ៣ឆ្នាំ និងមានត្រចៀកប្រវែងជាង ៣សង់ទីម៉ែត្រ។

អូសេន គឺជាម្ចាស់របស់លូៗបានឲ្យដឹងថា នាងមិនសូវបានចាប់អារម្មណ៍ពីត្រចៀកសត្វសុនខរបស់ខ្លួនទេ ទើបតែកំឡុងពេលកូវីដ១៩ នេះនាងមិនសូវរវល់នឹងការងារ ហើយបានចំណាយពេលវេលានៅផ្ទះច្រើនក៏ចេះតែសង្កេតមើលត្រចៀកលូៗ ហើយក៏បានយកម៉ែត្រមកវាស់ ទើបដឹងថាលូៗគឺមានត្រចៀកវែងរហូតដល់ទៅជាង ៣សង់ទីម៉ែត្រឯណោះ។

ថ្វីត្បិតតែត្រចៀករបស់លូៗ វែងពិតមែន ប៉ុន្ដែវាមិនបានបង្កការរំខានផ្សេងៗចំពោះលូៗឡើយ លើសពីនេះត្រចៀកនេះទន់ និង គួរឲ្យស្រលាញ់មែន
ទែន។

ប្រភព៖ ODD News

Telegram-Troryorng
Share.