យោង​តាម​ការ​ប្រកាស​ផ្ទាល់​ពី​ហ្វេសប៊ុក​របស់អតីត​តារា​ចម្រៀង​ប្រចាំ​ផលិតកម្ម​ស្ទឹង​សង្កែ​ និង​ជា​សមាជិក​ក្រុម​ចម្រៀង​ EV Band លោក​ សែម ​សង្វាត Sangvath Sem បាន​ធ្វើ​ប្រកាស​នៅ​មុន​នេះ​អំពាវនាវ​សុំ​ជំនួយ​ព្រោះ​ស្ថានភាព​លោក​កាន់​​តែ​ធ្ងន់ធ្ងរ​និង​កំពុង​សំរាក​ព្យាបាល​នៅ​ក្នុង​បន្ទប់​ ICU ​ក្នុង​មន្ទីរ​ពេទ្យ​លោក​សង្ឃ​។

លោក​ សែម សង្វាត​ បាន​បង្ហោះ​ខ្លឹម​សារ​រៀបរាប់​ពី​ទុក្ខលំបាក​របស់​ខ្លួន​ថា​៖ «ខ្ញុំបាទសែម សង្វាតជាសិល្បៈករផ្នែកចំរៀងជើងចាស់កំពុងតែព្យាបាលក្នុងបន្ទប់ ICU ក្នុងមន្ទីរពេទ្យលោកសង្ឃ។ ដោយសារតែស្ថានភាពជំងឺរបស់ខ្ញុំវិវត្តន៍កាន់តែធ្ងន់ទៅៗ ត្រូវប្រើថ្នាំច្រើន ដោយខ្ញុំបាទពុំមានថវិកាគ្រប់គ្រាន់ក្នុងការព្យាបាល! ដូច្នេះសូមអំពាវនាវដល់បងប្អូនសប្បរសធម៌ទាំងអស់ដែលចូលចិត្តអាណិតស្រលាញ់ខ្ញុំបាទ មេត្តាជួយដល់ខ្ញុំបាទផង ដើម្បីអោយខ្ញុំបាទបានរស់នៅបន្តចិញ្ចឹមគ្រួសារ និងបានបន្តការច្រៀងបំពេអារម្មណ៍ជូនដល់មហាជន ក្នុងស្រុក និងក្រៅស្រុក។ 🙏នេះជាគណនីរបស់កូនប្រុសខ្ញុំ»

នេះជាគណនីរបស់កូនប្រុសខ្ញុំ
ABA :000445411SANGVATH RATHANAK
ACLEDA ទាន់ចិត្ត : 010663033SANGVATH RATHANAK
WING: 03387707SANGVATH RATHANAK

សម្រាប់​សប្បុរសជន​ដែល​មាន​ចិត្ត​អាណិត​អាសូរ​ចំពោះ​រូប​លោក​ អាច​ធ្វើ​ការ​ទំនាក់ទំនងឬ​វេរ​ប្រាក់​ទៅ​កាន់​គណនី​ចំនួន​៣​ខាង​លើ​នេះ​បាន​។

Telegram-Troryorng
Share.