ភ្នំពេញ៖ បុរសម្នាក់ជិះម៉ូតូក្នុងល្បឿនលឿនជែងរថយន្តមិនផុតក៏បានរេចង្កូតត្រូវរថយន្តបុកកិនពីលើតែសំណាងល្អមិនស្លាប់។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បង្កឱ្យមានការភ្ញាក់ផ្អើល ស្ថិតនៅតាមបណ្ដោយផ្លូវវិមានឈ្នះឈ្នះ ក្នុងភូមិចែងម៉ែង ក្នុងសង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីវេលាម៉ោង ៣ និង ៤៥ នាទី។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញបុរសម្នាក់ជិះម៉ូតូឌ្រីមសង់ ០១៤ ពាក់ស្លាកលេខភ្នំពេញ 1CH-2101 តាមបណ្ដោយផ្លូវវិមានឈ្នះឈ្នះក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់ត្រង់ចំណុចកើតហេតុខាងលើ ម៉ូតូក៏រេចង្កូតចូលខាងឆ្វេងដៃរប ស់រថយន្តក៏ត្រូវរថយន្ត បុកពីក្រោយបណ្ដាលឲ្យរងរបួសធ្ងន់តែសំណាងល្អមិនស្លាប់។

ប្រភពបន្តទៀតថារថយន្តដែលបុកម៉ូតូពីក្រោយនោះ គឺប្រភេទកុងតឺន័រពាក់ស្លាកលេខព្រះសីហនុ3A-1149 បើកបរស្របទិសគ្នាបុកជាមួយ នឹងម៉ូតូពេញទំហឹង ក្រោយកើតហេតុភ្លាម តាកុងរថយន្តចុះពីលើរថយន្តរត់គេចខ្លួនបាត់ស្រមោលសូន្យ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានក៏ចុះទៅដល់ មើលឃើញភាពជាក់ស្តែងក៏ទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចរាចរណ៍ឲ្យចុះមកវាស់វែង ដើម្បី យករថយន្ត និងមូតូទៅរក្សាទុកនៅអធិការខណ្ឌពោធិ៍សែនជ័យ រង់ចាំដោះស្រាយគ្នាពេលក្រោយ។

Share.