សារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA បានចុះផ្សាយនៅថ្ងៃទី ៣០ ខែកញ្ញា នេះថា ប្អូនស្រីបង្កើតរបស់លោក គីម ជុងអ៊ុន ត្រូវបានតែងតាំងឲ្យកាន់តំណែង ក្នុងស្ថាប័នកំពូលមួយ នៃរដ្ឋាភិបាលទីក្រុងព្យុងយ៉ាង ក្នុងប្រទេសកូរ៉េខាងជើងជាលើកដំបូង។

យោងតាមព័ត៌មានច្បាស់ការប្រចាំទីក្រុងព្យុងយ៉ាង បានឲ្យដឹងថា​ អ្នកនាង គីម យ៉ូចុង ត្រូវបានតែងតាំងឲ្យកាន់តំណែងមួយនៅក្នុងគណៈកម្មការកិច្ចការរដ្ឋ ដែលជាស្ថាប័នកំពូលមួយរបស់កូរ៉េខាងជើង ដែលធ្វើឲ្យនាងក្លាយជាស្រ្តីជនជាតិកូរ៉េខាងជើងដំបូងគេបំផុតដែលកាន់តំណែងខ្ពស់ក្នុងជួររដ្ឋាភិបាលកូរ៉េខាងជើង។ ការតែងតាំងនេះគឺចេញពីសមត្ថភាពរបស់អ្នកនាងផ្ទាល់ដោយមិនបានពឹងផ្អែកទៅលើបងប្រុសរបស់ខ្លួនឡើយ។

គួររំលឹកថា តំណែងរបស់ប្អូនស្រីលោក គីម ចុងអ៊ុន ត្រូវបានទម្លាក់ និង ដំឡើងមកវិញតាមពេលវេលា ប៉ុន្ដែអ្វីដែលសំខាន់ពេលនេះតំណែងដែលអ្នកនាង គីម យ៉ូចុងទទួលបាន គឺជាតំណែងដែលខ្ពស់បំផុតសម្រាប់អ្នកនាង៕

ប្រភព៖ NDTV

Telegram-Troryorng
Share.