ព្រះមហាក្សត្រ​បានចេញព្រះរាជក្រឹត្យផ្លាស់ប្ដូរ និងផ្ទេរភារកិច្ចអភិបាលខេត្តចំនួន ៦រូប ឆ្លាស់គ្នា និងតែងតាំងថ្មីចំនួនមួយរូប ក្នុងនោះរួមមានដូចជា៖ អភិបាលខេត្តកំពត បាត់ដំបង ពោធិសាតិ៍ កំពង់ធំ រតនៈគីរី មណ្ឌលគីរី និងខេត្តស្ទឹងត្រែង នាថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១នេះ។

ក្នុងចំណោមការផ្ទេរភារកិច្ចឆ្លាស់ខេត្តទាំងអស់នោះ មានតែអភិបាលខេត្តរតនគិរីថ្មី ប៉ុណ្ណោះ ដែលត្រូវបានតែងតាំងពីឋានន្តរស័ក្តិឧត្ដមមន្ត្រី ថ្នាក់លេខ៤ ទៅជាអភិបាលនៃគណៈអភិបាលខេត្ត គឺឯកឧត្ដម ញ៉ែម សំអឿន។ ដោយឡែក អភិបាលខេត្តចំនួន៦ទៀត គ្រាន់តែត្រូវបានផ្ទេរភារកិច្ចឆ្លាស់គ្នាជាអភិបាលខេត្តថ្មី។

Share.