បាត់ដំបង៖ សមត្ថកិច្ចចាប់ខ្លួនមនុស្ស ២នាក់ ជាប់ពាក់ព័ន្ធនឹងការជួញដូរសាធាតុញៀនម៉ាទឹកកកជាច្រើនក្រាមក្នុងក្រុងបាត់ដំបង។

លោកវរសេនីយ៍ឯក សុខ និមល នាយការិយាល័យប្រគ្រឿងញៀន នៃស្នងការនគរបាលខេត្តបាត់ដំបងបានប្រាប់ឲ្យដឹងថា កម្លាំងការិយាល័យប្រ ឆាំងគ្រ្រឿងញៀន សហការជាមួយកម្លាំងអន្តរាគមន៍ប្រឆាំងបទល្មើស បានបើកការស្រាវជ្រាវ រហូតកំណត់មុខសញ្ញាជាត់ខ្លួនជនសង្ស័យបានចំនួន ២នាក់នៅថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ ២០២១កន្លងមកនេះ ត្រង់ចំណុចភូមិវត្តគរ សង្កាត់វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

ប្រតិបត្តិការបង្ក្រាបករណីជួញដូរសារធាតុញៀនខុសច្បាប់ជាបទល្មើសជាក់ស្តែងនេះដែរនគរបាលជំនាញឃាត់ខ្លួនជនសង្ស័យបានចំនួន២នាក់មាន ឈ្មោះម៉ាន រ៉ាវី ភេទប្រុស អាយុ ៣៨ឆ្នាំរស់នៅក្នុងភូមិដាំស្ពៃ សង្កាត់ស្លាកែត ក្រុងបាត់ដំបង និងម្នាក់ទៀតឈ្មោះថៃ សុវណ្ណះ ភេទប្រុស អាយុ ៤១ឆ្នាំ មានទីលំនៅភូមិវត្តគរ សង្កាត់វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

នាយការិយាល័យប្រឆាំងគ្រឿងញៀន លោក សុខ និមល បានបន្តថា÷ ការបង្ក្រាបករណីខាងលើសមត្ថកិច្ចដកហូតវត្ថុតាងថ្នាំញៀនប្រភេទមេតំហ្វេតាមីន ហៅម៉ាទឹកកកបានចំនួន ៤ថង់ មានទម្ងន់ ២៥៧,៦៥ក្រាម រួមទាំងសម្ភារ:ពាក់ព័ន្ធមួយចំនួនទៀត។ បច្ចុប្បន្នជនសង្ស័យ ក៏ដូចជាវត្ថុ តាងត្រូវបានកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនកំពុងរៀបចំកសាងសំណុំរឿងដើម្បីបញ្ជូនទៅកាន់តុលាកាតាមនីតិវិធី៕

អត្ថបទ៖ ដំបងក្រញូង

Share.