កាល​ពី​ថ្ងៃ​ទី​៣០ ខែ​កញ្ញា ឆ្នាំ​២០២១ ម្សិលមិញ​នេះ​ យោង​តាម​រយៈ​ការ​បង្ហោះ​ពី​ហ្វេសប៊ុក​ផ្ទាល់​របស់​លោក​ សែម សង្វាត បាន​ប្រកាសសុំ​ជំនួយ​សប្បុរស​ព្រោះ​តារា​ចម្រៀង​រូប​នេះ​កំពុង​តែ​សង្គ្រោះ​បន្ទាន់​ក្នុង​បន្ទប់​ ICU ប៉ុន្តែ​ឈាន​ចូល​ដល់​ថ្ងៃ​ទី​១ ខែ​តុលា​ ឆ្នាំ​២០២១ នេះ​ ស្ថានភាព​ជំងឺ​របស់​លោក​ធ្ងន់ធ្ងរ​ខ្លាំង​ ពេល​នេះ​លោក​បាន​ទទួល​មរណ-ភាព​ហើយ​។ នេះ​បើយោង​តាម​ការ​បង្ហោះ​ពី​ហ្វេសប៊ុក​ផេក សង្វាត បញ្ញា ដែល​ជា​កូន​ប្រុស​របស់​លោក​បាន​បង្ហោះ​។

សូមចុចអាន អតីត​តារា​ចម្រៀង​ សែម សង្វាត ស្ថិត​ក្នុង​បន្ទប់​សង្គ្រោះ​ប​ន្ទាន់​ អំពាវនាវសុំ​ជំនួយ​សប្បុរសធម៌!

កាល​ពី​វេលា​ម៉ោង​១២ និង​ ១០ វិនាទី​រំលង​អធ្រាត លោក សែម សង្វាត អតីត​ តារា​ចម្រៀង​ ដ៏​ល្បី​ដែល​ជា​សមាជិក​របស់​ក្រុម​ចម្រៀង​ EV Band ជា​ក្រុម​ចម្រៀង​ល្បីល្បាញ​កំឡុង​ឆ្នាំ​២០០០ មាន​សមាជិក​ចំនួន​៥​ រូប​រួម​មាន​៖ លោក សែម សង្វាត លោក ឃុំ ប៉ុណ្ណាដែត លោក បូរ វិចិត្រ អ្នក​នាង យក់ ឋិតរដ្ឋា និង​ អ្នក​នាង​ ឱក សុគន្ធកញ្ញា​។

សូមចុច​អាន តារា​ស្រី​៣​ដួង​ចូលថវិកា​ជួយ​លោក សែម សង្វាតភ្លាម​ៗ​ តែ​មិន​អាច​ដណ្ដើ.ម​លោក​ពី​ដៃ​មច្ចុ.រាជ!

យោង​តាម​ការ​បង្ហោះ​របស់​កូន​ប្រុស​របស់​លោក​បាន​ឱ្យ​ដឹង​ថា​ លោកឪពុក​ជា​ទីគោរព​របស់​ខ្លួន​បាន​ទទួល​អនិ្ចចកម្ម​ដោយ​បសារតែ​ជំងឺ​ប្រចាំ​កាយ​ (ក្រពះពោះវៀន គ្រោះ​ក្នុង​តំរងនោម និង​ក្រិនថ្លើម) ជា​ច្រើន​ ដែល​លោក​បាន​ឈឺរ៉ាំរ៉ៃ​នា​ពេល​កន្លង​មក​។

«សូមជួនជាដំណឹងដល់ពុកម៉ែអ៊ុំពូមុីងទាំងអស់គ្នាឲ្យបានជ្រាប់ថា នៅយប់ថ្ងៃទី 30រំលង់ចូលថ្ងៃទី01 លោកឪពុកខ្ញុំបាទឈ្មោះ សែមសង្វាត (បានទទួលមរណៈភាព)នៅវេលាម៉ោង12:10នាទី ដោយជំងឺប្រចាំកាយ»។

ចំពោះ​បងប្អូន​ សាធារណជន​ដែល​មាន​សេចក្ដី​អាណិត​អាសូរ​អាច​ ចូលរួម​ជា​ថវិកា​បុណ្យ​តាម​កម្លាំង​សទ្ធារៀងៗ​ខ្លួន​ ដើម្បី​ជួយ​ទ្រទ្រង់​ដល់​កូនៗ​កំព្រា​និង​អ្នកម្ដាយ​ជរារបស់​សព​លោក​ សែម សង្វាត​ផង​។

នេះជាគណនីរបស់កូនប្រុស
ABA :000445411SANGVATH RATHANAK
ACLEDA ទាន់ចិត្ត : 010663033SANGVATH RATHANAK
WING: 03387707SANGVATH RATHANAK

Telegram-Troryorng
Share.