ពានរង្វាន់​បាល់ទះ​ជើង​ឯក​ពិភពលោក 2022 FIVB Volleyball Men’s World Championship បាន​ចាប់​ពូល​ជ្រើសរើស​​ក្រុម​រួច​ហើយ ខណៈ​ក្រុម​ម្ចាស់​ផ្ទះ​រុស្ស៊ី ស្ថិត​ក្នុង​ពូល A តែ​ក្រុម​ជប៉ុន ស្ថិត​នៅ​ក្នុង​ពូល​ជាមួយ​ក្រុម​ជម្រើស​ជាតិ​ប្រេស៊ីល ដែល​ឈរ​​ចំណាត់​ថ្នាក់​លេខ១​ពិភពលោក។

តាម​គម្រោង​ការ​ប្រកួត​នឹង​ធ្វើ​ឡើង​ពី​ថ្ងៃ​ទី២៦ ខែ​កក្កដា ដល់​ថ្ងៃ​ទី១១ ខែ​កញ្ញា ឆ្នាំ​២០២២ ខាង​មុខ​នៅ​១០​ទីក្រុង​ផ្សេង​គ្នា​ប្រទេស​រុស្ស៊ី ហើយ​ទីក្រុង Saint Petersburg នឹង​រៀបចំ​ពិធី​បើក។

អត្ថបទពាក់ព័ន្ធ៖២៤​ក្រុម​​ជុំ​វិញ​ពិភពលោក​ចូលរួម​ដណ្តើម​ពាន Volleyball Men’s World នៅ​រុស្ស៊ី​

ពានរង្វាន់​ជើង​ឯក​ពិភពលោក FIVB Volleyball Men’s World Championship រៀបចំ​ឡើង​ដំបូង​តាំង​ពី​ឆ្នាំ​១៩៤៩ មក​ម៉្លេះ​ដោយ​ធ្វើ​ឡើង​រាល់​៤​ឆ្នាំ​ម្តង ​ហើយ​ក្រុម​ប៉ូឡូញ ជា​ម្ចាស់​ជើង​ឯក​ឆ្នាំ​ចាស់ ខណៈ​ក្រុម​រុស្ស៊ី ឈ្នះ​ជើង​ឯក​បាន​ច្រើន​ជាង​គេ​រហូត​ដល់​​ទៅ​៦​លើក៕

Telegram-Troryorng
Share.