ម្ចាស់​បទ​ចម្រៀង​ «១៨» កញ្ញា​ Yung Lady បាន​ប្រកាស​នៅ​លើ​បណ្ដាញ​សង្គម​នៅ​ថ្ងៃ​ទី​៤ ខែ​តុលា​ ឆ្នាំ២០២១នេះថា​ រូប​ខ្លួន​បាន​ជួប​គ្រោះ​ដួល​បោក​ក្បាល​ត្រូវ​នឹង​ជ្រុង​ទូរខោអាវ។

ម្ចាស់​បទ​ចម្រៀង​រ៉ែប​​ដ៏​ល្បី​ល្បាញ​ម្ចាស់​សំនៀង​ «18» ដែល​ច្រៀង​រៀបរាប់​ពី​កញ្ញា​ គ្រី សុដាឡែន បាន​ធ្វើ​ឱ្យ​កេរ្តិ៍​ឈ្មោះ​របស់​អ្នក​គ្រូ​បង្រៀន​ភាសា​អង់គ្លេស​រូប​នេះ​​​មាន​ភាព​ល្បីល្បាញ​និង​មាន​អ្នក​ស្គាល់​ហើយ​គាំទ្រ​ច្រើន​ បាន​រៀបរាប់​នៅ​លើ​បណ្ដាញសង្គម​ថា​ខ្លួន​កាល​ពី​ម្សិលមិញ​ (​៣ តុលា) បាន​រអិល​ដួល​បោកក្បាល​ ប៉ុន្តែ​មិន​ទាន់​ស្លាប់​ទេ​ ថែម​ទាំង​នៅ​អាច​សរសេរ​រ៉ប​បាន​ធម្មតា​ថែម​ទៀត​ផង​។

«ម្សិញមិញ ដួលបោកក្បាលនឹងជ្រុងទូរខោអាវ 🙂 តែអត់អីទេ អត់ទាន់ងាប់ទេ។ នៅអាចសរសេររ៉េបបានធម្មតា។ ចា សូមអរគុណ។ ជួបគ្នាទៀតក្នុងពេលឆាប់ៗនេះ។ 🙃»

ក្រោយ​ឃើញ​អាយដល​របស់​ខ្លួន​បង្ហោះ​ដូច្នេះ​អ្នក​គាំទ្រ​បាន​ចូល​មក​សួរសុខ​ទុក្ខ​និង​ជូន​ពរ​ដល់​តារា​ចម្រៀង​រ៉េប​រូប​នេះ​ ហើយ​សមី​ខ្លួន​ក៏​ចូល​មក​ឆ្លើយ​តប​និង​ថ្លែង​អំណរ​គុណ​ ដែល​ជា​សញ្ញាណ​មួយ​បញ្ជាក់​ថា​កញ្ញា​មិនមាន​គ្រោះ​ថ្នាក់​ធ្ងន់ធ្ងរ​នោះ​ឡើយ​៕

Telegram-Troryorng
Share.