យោងតាម​ការ​ផ្សព្វផ្សាយ​ដោយ​ក្រុម​ព្រះសុរិយា​បានចែក​រំលែក​ដំណឹង​ដ៏​សែន​ក្រៀមក្រំ​​ និង​ក្ដុកក្ដួល​បំផុត​ស្ដី​ពី​មរណភាព​រប​ស់​​កំពូល​ផលិតករ​ជើង​ចាស់​គឺ​លោក​ព្រឹទ្ធាចារ្យ​ លី ប៊ុនយឹម។

កំពូល​ផលិតករ​ល្បី​ដែល​បាន​បន្សល់​ទុក​ស្នាដៃ​ភាពយន្ត​ខ្នាត​ធំ​ដ៏​ល្អ​ឯក​ជា​ច្រើន​ដូច​ជា​រឿង​ «អន​អើយ​ស្រីអន​» និង​រឿង​ «សព្វសិទ្ធិ​» បាន​​ទទួល​អនិច្ចកម្ម​នៅ​វេលា​ម៉ោង​១១ និង​៥០​នាទី​ថ្ងៃ​ត្រង់​ នាថ្ងៃ​អង្គារ​ ទី​៥ ខែ​តុលា ឆ្នាំ​២០២១ ក្នុង​ជន្មាយុ​ត្រឹម​៨៧​ឆ្នាំ​ នេះ​បើ​យោង​តាម​បញ្ជាក់​ពី​កូន​ប្រុស​របស់​លោក​គឺ​ លោក​ លី រតនៈ​ និង​លោក លី រដ្ឋា​។

ដំណឹង​ដ៏​សែន​ក្រៀម​ក្រំ​និង​សោកសៅ​នេះ​បាន​ធ្វើ​ឱ្យ​មហាជន​ ជន​រួម​ជាតិ​ និង​ទស្សនិកជន​ខ្មែរ​ មាន​ការ​សោកស្ដាយ​ជា​ពន់ពេក​ចំពោះ​ការ​បាត់បង់​នូវ​ធនធាន​មនុស្ស​រស់​ជា​ព្រឹទ្ធាចារ្យ​ក្នុង​វិស័យ​សិល្បៈ​ភាពយន្ត​។

ត្រយង​សូមចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំជាមួយគ្រួសារសពផង និងសូមបួងសួងដល់ដួងវិញ្ញាណក្ខន្ធ លោកព្រឹទ្ធាចារ្យ លី ប៊ុនយឹម អញ្ជើញទៅកាន់បរមសុខឋានកុំបីឃ្លាងឃ្លាត៕

Telegram-Troryorng
Share.