តារា​ Tiktok ភេទ​ទីបី​ ដែល​អ្នក​គាំទ្រ​មួយ​កម្ពុជា​និយម​ហៅ​ថា​យាយ​គ្រវី​ បាន​បង្ហើប​ឱ្យ​ដឹង​ថា​ខ្លួន​​នឹង​ត្រៀម​មក​ជួប​អ្នក​គាំទ្រ​នៅ​ទីក្រុង​ភ្នំពេញ​ឆាប់ៗ​នេះ​ហើយ​។

យោង​តាម​​ការ​បង្ហើប​របស់​សមី​ខ្លួន​ យាយ​គ្រវី​បាន​ឱ្យដឹង​ថា​ខ្លួន​ត្រៀម​នឹង​ចេញ​មក​កាន់​ទីក្រុង​ភ្នំពេញ​ឆាប់ៗ​នេះ​​ ដោយ​អាច​ស្នាក់​នៅ​ទីនោះ​ជិត​២០​ថ្ងៃ​ ព្រោះ​ត្រូវ​ធ្វើ​ចត្តា​ឡីស័ក​តាម​គោលការណ៍​សុវត្ថិភាព​ដើម្បី​ទប់ស្កាត់​ការ​ឆ្លងរីករាល​ដាល​នៃ​ជំងឺ​កូវីដ​-១៩។

នៅ​ក្នុង​នោះ​យាយ​គ្រវី​បាន​បង្ហាញ​នូវ​ចំណាប់​អារម្មណ៍​រីករាយ​ដែល​ខ្លួន​ជិត​មាន​ឱកាស​បាន​មក​ជួបជុំ​ជាមួយ​នឹង​អ្នក​គាំទ្រ​នៅ​ទីក្រុង​ភ្នំពេញ​សារជា​ថ្មី​ម្ដង​ទៀត​ ដោយ​ក្នុង​នោះ​យាយ​គ្រវី​ក៏​បង្ហាញ​ពី​ក្ដី​រំភើប​ដែល​អ្នក​គាំទ្រ​នៅ​ភ្នំពេញ​នៅ​តែ​ស្រលាញ់​និង​និយម​គាំទ្រ​រូប​ខ្លួន។

ចំពោះ​កាលបរិច្ឆេទ​នៃ​ការ​ធ្វើ​ដំណើរ​មក​កាន់​ទីក្រុង​ភ្នំពេញ​នៅ​ពេល​ណា​នោះ​សមី​ខ្លួន​មិន​ទាន់​បង្ហើប​ឱ្យ​ដឹង​នោះ​ឡើយ​ ដោយ​ទុក​ឱ្យ​អ្នក​គាំទ្រ​រង់ចាំ​និង​តាម​ដាន​ជា​បន្ត​ទៀត​៕

Telegram-Troryorng
Share.