Suleyka Rivera បវរកញ្ញា​ចក្រវាឡ​ពី​ប្រទេស​ព័រតូរីកូ​បាន​បង្កើត​ប្រវត្តិសាស្ត្រ​ដ៏​អស្ចារ្យ​ក្នុង​ឋានៈ​ជា​តួ​ឯក​ស្រី​ក្នុង​បទ​ចម្រៀង​ Despacito ដែល​មាន​ចំនួន​ទស្សនា​ជាង​៧,៥​ពាន់​លាន​ដង​លើ​ Youtube។

ការ​សម្ដែង​ដ៏​សិចស៊ី​ ធ្វើ​ឱ្យ​ចំនួន​ទស្សនា​ MV បទ​ Despacito នៅ​លើ​ Youtube នៅ​តែ​បន្ត​កើនឡើង​មិន​ថម​ថយ​ទោះ​ជា​បទ​ចម្រៀង​នេះ​មាន​អាយុ​កាល​ច្រើន​ឆ្នាំ​ក្ដី​ (13 មករា 2017) ដោយ​ចុង​ក្រោយ​នេះ​មាន​ចំនួន​ទស្សនា​ទូទាំង​ពិភព​លោក​ចំនួន៧,៥ពាន់​លាន​ដង (7,567,000,027)​ កត្តា​មួយ​ដែល​ធ្វើ​ឱ្យ​អ្នក​ទស្សនា​នៅ​តែ​បន្ត​ចុច​មើល​បទ​នេះ​ជា​បន្ត​បន្ទាប់រហូត​មក​ដល់​បច្ចុប្បន្ន​នេះ​គឺ​តួ​ឯក​ស្រី​។

Despacito គឺជា​បទ​ចម្រៀង​ដែល​ច្រៀង​ដោយ​ Luis Fonsi រួម​ច្រៀង​ដោយ​ Daddy Yankee ហើយ​សម្ដែង​ដោយ​តួឯក​ស្រី​ដ៏​សែន​សិចស៊ី​ Zuleyka Rivera ម្ចាស់​មកុដ​ Miss Universe 2006 មក​ពី​ប្រទេស​ព័រតូរីកូ​។

កាល​ពី​ឆ្នាំ​មុន​ Zuleyka ត្រូវ​បាន​អញ្ជើញ​ទៅ​ចូលរួម​ជា​គណៈកម្មការ​ Miss Universe 2020 ដែល​ជា​កម្មវិធី​ប្រកួត​លើ​ទី៦៩​ នៅ​ Seminole Hard Rock Hotel and Casino ទីក្រុង​ Hollywood រដ្ឋ California សហរដ្ឋអាមេរិក ខណៈ​ដែល​ឆ្នាំ​២០២១​នេះ​ កម្មវិធី​ប្រកួត​នឹង​ផ្លាស់ទៅ​កាន់​ទីក្រុង​ Eilat ប្រទេស​អ៊ីស្រាអែល​។

គួរ​ដឹងថា​បទ​ចម្រៀង​ Despacito ស្ថិត​ក្នុង​លំដាប់​ទីពីរ​ជា​បទ​ចម្រៀង​ដែល​មាន​ចំនួន​ទស្សនា​ច្រើនបំផុត​លើ​ Youtube តាម​ពី​ក្រោយ​បទ​ចម្រៀង​កុមារ​ដ៏​ល្បី​ល្បាញ​ «Baby Shark Dance» ដែល​មាន​ចំនួន​ទស្សនា​ចំនួន​ជាង​៩,២​ពាន់​លាន​ដង៕

ទស្សនា​បទ​ចម្រៀង​ល្បី​​មាន​ចំនួន​ទស្សនា​ជាង​៧,៥ពាន់លាន​ដង Despacito ខាង​ក្រោម​៖

Share.