នៅមុនមួយថ្ងៃ នៃទិវាសេរីភាពសារព័ត៌មានពិភពលោកខួបលើកទី២៨ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងសារគាំទ្រ និងជំរុញឲ្យអ្នកសារព័ត៌មានផ្សព្វផ្សាយព័ត៌មានពិត និងការផ្សព្វផ្សាយពន្យល់សារអប់រំ ពិវិធានការបង្ការជំងឺកូវីដ១៩ របស់ក្រសួងសុខាភិបាល ៣កុំ ៣ការពារ ព្រមទាំងវិធានការរបស់រាជរដ្ឋាភិបាលស្តីពីវិធានការបិទខ្ទប់ប្រជាពលរដ្ឋមិនឱ្យចេញពីផ្ទះនៅក្នុងតំបន់ ហាមឃាត់ ដើម្បីការពារអាយុជីវិតប្រជាពលរដ្ឋ និងកាត់ផ្ដាច់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ចូល ក្នុងសហគមន៍ ឈានទៅបញ្ចប់ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈឱ្យបានឆាប់ក្នុងពេលដ៏ខ្លីខាងមុខ។

ការលើកឡើងរបស់សម្ដេចតេជោ ហ៊ុន សែន នៅក្នុងលិខិតមួយដែលមាន៤ទំព័រនេះ គឺធ្វើឡើងនៅក្នុងឱកាសទិវាសេរីភាពសារព័ត៌មានពិភពលោកលើកទី២៨ ដែលនឹងប្រពឹត្តិទៅនៅថ្ងៃទី០៣ ឧសភា ២០២១ ស្អែកនេះ ក្រោមប្រធានបទ “ផលប្រយោជន៍នព័ត៌មានចំពោះសាធារណជន”

ប្រធានបទខាងលើនេះ សម្ដេចតេជោ ហ៊ុន សែន បានចាត់ទុកថា ពិតជាមានសារសំខាន់ណាស់ ព្រោះស្របទៅនឹងស្ថានភាពជាក់ស្ដែងដែលមនុស្សទូទាំងសកលលោកបានចាត់ទុកថា ព័ត៌មានគឺជាចំណីអាហារប្រចាំថ្ងៃរបស់ពួកគេ ដែលមិនអាចខ្វះបាន ជាពិសេសនៅក្នុងកាលៈទេសៈ ដែលសកលលោកបាននិងកំពុងទទួលរងនូវមហន្តរាយ និងសោកនាដកម្មការឆ្លង់រាតត្បាតសកលនៃជំងឺកូវីដ-១៩ ដែលបានឆក់យកអាយុជីវិតមនុស្សនៅលើសកលលោកអស់ជាងបីលាននាក់ ហើយមនុស្សជិត ១៥០លាននាក់ បានឆ្លងមេរោគដ៏កាចសាហាវនេះ។ 

រូបភាពតំណាង (រូបភាពបរទេស)

សម្ដេចតេជោ ហ៊ុន សែន បានបន្ដទៀតថា ស្ថិតនៅក្នុងស្ថានភាពដ៏គ្រោះថ្នាក់នេះ វិស័យព័ត៌មានកាន់តែមានសារសំខាន់ថែមទៀតក្នុងការបំរើផលប្រយោជន៍សាធារណជន និងការផ្សារ ភ្ជាប់ទំនាក់ទំនងរវាងរដ្ឋាភិបាលជាមួយប្រជាពលរដ្ឋ ដែលជាមធ្យោបាយដ៏មានប្រសិទ្ធភាពក្នុង ការនាំយកព័ត៌មានពីរដ្ឋាភិបាលទៅកាន់ប្រជាពលរដ្ឋ ព្រមទាំងនាំយកព័ត៌មាន និងសេចក្តីត្រូវការ ពីប្រជាពលរដ្ឋមកកាន់រដ្ឋាភិបាលវិញដើម្បីដោះស្រាយបញ្ហាបានទាន់សភាពការណ៍ដែលបង្ហាញ ឱ្យឃើញថា ស្ថាប័នសារព័ត៌មានគឺជាដៃគូដែលមិនអាចខ្វះបានរបស់រដ្ឋាភិបាល។

ទន្ទឹមនឹងនេះ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា ការខិតខំរបស់រាជរដ្ឋាភិបាលតែម្នាក់ឯងពិតជាមិនអាចទទួលបាន ជោគជ័យដោយគ្មានការចូលរួមពីស្ថាប័នសារព័ត៌មាន និងប្រជាពលរដ្ឋនោះទេ ។ ដូច្នេះសូមបងប្អូន ចូលរួមអនុវត្តតាមវិធានការរបស់រាជរដ្ឋាភិបាល និងវិធានការបង្ការជំងឺឆ្លងកូវីដ-១៩ របស់ក្រសួងសុខាភិបាល ៣កុំ ៣ការពារ ឱ្យបានខ្ជាប់ខ្លួន និងបន្តចូលរួមក្នុងយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ឱ្យបានជាទូទៅ។ ការចាក់វ៉ាក់សាំងកូរីដ-១៩ គឺជាជម្រើសដ៏ល្អមួយរួមជាមួយនិងការអនុវត្តវិធាន ការសុវត្ថិភាពរបស់ក្រសួងសុខាភិបាល ព្រមទាំងការផ្លាស់ប្តូររបៀបរស់នៅមានវិន័យតាមបែបគន្លង ថ្មី ដែលអាចជួយការពារ ឱ្យប្រជាពលរដ្ឋយើងរួចផុតពីការឆ្លងជំងឺកូវីដ-១៩ ដ៏កាចសាហាវ ដើម្បី ឈានទៅបញ្ចប់ព្រឹត្តការណ៍សហគមន៍២០កុម្ភៈ ឆ្នាំ២០២១ នៅពេលឆាប់ៗខាងមុខនេះ និងកាត់ ផ្តាច់ការឆ្លងរាលដាលជំងឺកូវីដ-១៩នៅថ្ងៃអនាគត។

សូមអានសារលិខិតទាំងស្រុងខាងក្រោមនេះ៖

Share.