យ៉ាងហោចណាស់មានភូមិចំនួន៦ត្រូវបានប្រកាសថា មានអ្នកឆ្លងជំងឺកូវីដ១៩ច្រើនជាងគេនៅក្នុងរាជធានីភ្នំពេញ ដែល អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩បានអំពាវនាវឲ្យពលរដ្ឋដែលរស់នៅក្នុងតំបន់នោះបង្កើនការប្រុងប្រយ័ត្ន។

ភូមិទាំងនោះរួមមាន៖

-ភូមិ ដំណាក់ធំ៣ សង្កាត់ ស្ទឹងមានជ័យទី១ ខណ្ឌ មានជ័យ

– ភមិ ត្រពាំងថ្លឹង សង្កាត់ ចោមចៅទី១ ខណ្ឌ ពោធិ៍សែនជ័យ

– ភមិ ដំណាក់ធំ សង្កាត់ ស្ទឹងមានជ័យទី២ ខណ្ឌ មានជ័យ

– ភមិ ដំណាក់ធំ២ សង្កាត់ ស្ទឹងមានជ័យទី៣ ខណ្ឌ មានជ័យ

– ភមិ ទ្រា៤ សង្កាត់ ស្ទឹងមានជ័យទី៣ ខណ្ឌ មានជ័យ

សូមបងប្អូននៅក្នុងភូមិខាងលើនេះ យកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួន ប្រសិនបើ មានរោគសញ្ញាដូចជា៖ គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬ សង្ស័យ សូមមេត្តាប្រញាប់ ​ទាក់ទងទៅលេខ ១១៥៕

Share.