ថ្វី​ត្បិត​តែ​រឿងរ៉ាវ​ Drama កើត​ឡើង​ជា​បន្ត​បន្ទាប់​ ប៉ុន្តែ​មិន​មាន​អ្វី​អាច​ធ្វើ​ឱ្យ​តារា​ចម្រៀង​សញ្ជាតិ​ថៃ​ Lisa សមាជិក​ Blackpink ធ្លាក់​ចុះ​ប្រជាប្រិយភាព​នោះ​ឡើយ​ ព្រោះ​បទ​ចម្រៀង​​មទោល​ពីរ​បទ​ «LALISA» និង​បទ​ «Money» បាន​ក្លាយ​ជា​បទ​ចម្រៀង​ដែល​ជួយ​តារា​ស្រី​រូប​នេះ​បង្កើត​កំណត់ត្រា​ពិភពលោក​ថ្មី​យក​ឈ្នះ​លើ​តារា​ចម្រៀង​កម្រិត​ពិភពលោក Taylor Swift រួច​ទៅហើយ​។

ថ្មីៗ​នេះ​មាន​​ការ​ផ្សព្វផ្សាយ​របាយ​ការណ៍​ពី​ Guinness World Records បាន​ប្រកាស​​ជា​ផ្លូវការ​ថា​បទ​ចម្រៀង​ «LALISA» របស់​ LISA គឺ​ជា​បទ​ចម្រៀង​ទោល​ដែល​មាន​ចំនួន​ចូលទស្សនា​ច្រើន​បំផុត​លើ​ Youtube រហូត​ដល់​ ៧៣,៦លាន​ដង​ ក្នុង​រយៈ​ពេល​ត្រឹម​តែ​២៤​ម៉ោង​ ដែល​ចំនួន​នេះ​បាន​ហក់​ខ្ពស់​នាំ​មុខ​បទ​ចម្រៀង​ «Me» របស់​តារា​ចម្រៀង​ Taylor Swift ដែល​មាន​ចំនួន​ចុច​ចូលទស្សនា​ ៦៥,២លាន​ដង​នៅ​ក្នុង​រយៈ​​ពេល​២៤​ម៉ោង​ ​ក្រោយ​បង្ហោះ​។

Lisa គឺជា​តារា​ចម្រៀង​តែម្នាក់​គត់និង​ដំបូងបង្អស់​​​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ K-Pop ដែល​អាច​នាំ​យក​បទ​ចម្រៀង​ទៅ​ចាក់​លើ​ Official Single Chart របស់​ UK រហូត​ដល់​ទៅ​២​បទ​ចម្រៀង​។​

Telegram-Troryorng
Share.